ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ


ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ

ក្រុម​ប្រឹក្សា​ជាតិ​​​ប្រទេស​ចិន បាន​​ប្រកាស​បង្ហាញ​​សេចក្ដី​ណែ​នាំ​ថ្មី ​សម្រាប់​គម្រោង​សាង​សង់​អគារម៉ូដ​ប្លែក​ៗ​​ក្នុង​​ទី​ក្រុង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចិន People Daily។

 

ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
 

តាម​សេចក្ដី​ណែ​នាំ​របស់​​ក្រុម​ប្រឹក្សា​​ជាតិ​ចិន បាន​អំពាវនាវ​​​រាល់​គម្រោង​សាង​សង់​អគារ​ថ្មី​ទាំង​អស់​​ ​គួរ​​រចនា​​​​​​ឲ្យ​សម​​ស្រប​ទៅ​តាម​​ទី​តាំង​​​​ទេស​ភាព​ទី​ក្រុង និង​ត្រូវ​​ធ្វើ​​ឡើង ​​​​ស្រប​តាម​កេរដំណែល​វប្បធម៌​ជាតិ​ចិន។

 

​សេចក្ដី​ណែ​នាំ​ថ្មី​​ខាង​លើ បាន​ប្រកាស​ឡើង​ បន្ទាប់​ពី​ អគារ​​​ម៉ូដ​ប្លែក​ៗ​​តាម​​គំនិត​ច្នៃ​ប្រឌិត​​ត្រូវ​​បាន​សាង​សង់​ក្នុង​ប្រទេស​​​ចិន រយៈ​ពេល​​​ជាង​ពីរ​ទៅ​បី​ទសវត្ស​​កន្លង​មក​ មាន​កាន់​តែច្រើន​ឡើង​ៗ ​​។ អគារ​ទាំង​នោះ​ត្រូវ​​សាធារណជន​​​​​គិត​ថា​ ​ជា​ម៉ូដ​​មិន​ល្អ​​​​​ឡើយ​ ជា​ឧទាហរណ៍​​​​​ជាក់​ស្ដែង​មួយ សម្រាប់​អគារ​​ស្នាក់​ការ​កណ្ដាល​នៃមជ្ឈមណ្ឌល​​ទូរទស្សន៍​ចិនក្នុង​ទី​ក្រុង​ប៉េកាំង ត្រូវ​​បាន​គេ​ចាត់​ទុក​ថា ជា​”អគារ​​ខោ” ដោយ​សារ​តែ​ មាន​ទ្រង់​ទ្រាយ​ដូច​ជា​ខោ​។

 

នៅ​មាន​អគារ​ជា​ច្រើន​ទៀត​ដែល​​​ត្រូវ​សាធារណជន​ចិន មើល​ឃើញ​ថា​ជា អគារ​ប្លែក​រាង​ដូច មេដែក ​ដូច​ស្ថានីយ​អវកាស ដូច​ដប​ស្រា និង​​ម៉ូដ​ប្រហែល​នឹង​វត្ថុ​ផ្សេង​ៗ​ទៀត។

 

ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
 

ក្រុម​ប្រឹក្សា​ជាតិ​ចិន បាន​​​ណែ​នាំ​ទៀត​ថា ចំពោះ​គម្រោង​សាង​សង់​​អគារ​ត្រូវ​​ណា​ដែល​មិន​គោរព​តាម​សេចក្ដី​ប្រកាស​​ខាង​លើ នឹង​​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ។ គម្រោង​​អគារ​ ចំនួន​៣០​ភាគ​រយ ត្រូវ​បាន​រៀប​ចំ​​​​​​ស្រប​តាម​សេចក្ដី​ប្រកាស សម្រាប់​រយៈ​ពេល​សាងសង់​ ១០​ឆ្នាំ​ខាង​មុខ។

 

កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ លោក​ប្រធានាធិបតី​ចិន Xi Jinping ធ្លាប់​បាន​ថ្លែង​​​ថា សុំ​កុំ​​ឲ្យ​មាន​អគារ​ប្លែក​នៅ​ក្នុង​ប្រទេស​ជា​បន្ត​ទៀត។ ជា​មួយ​គ្នា​នោះ លោក​ អភិបាល​រង ក្រុង​ប៉េកាំង Chen Gang ក៏​បាន​ប្រកាស​ថា ទី​ក្រុង​ប៉េកាំង​នឹង​​ ត្រូវ​ធ្វើ​ជា​គំរូ​ និង​មាន​ឥទ្ធិពល​ លើ​អគារ​​​ផ្សេង​ៗ​ទៀត ទាំង​ ទំហំ រចនាបថ ពណ៌ និង សម្ភារៈ​សាង​សង់៕

 

 ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ

ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ
ចិន ប្រកាស​​ហាម​មិន​​ឲ្យ​សង់​អគារ​ម៉ូដ​ចម្លែក​ៗ​​ក្នុង​​ប្រទេស​ទៀត​ទេ

 

ចុចអាន៖ ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ​នាឡិកា​​​​​ធំ​ជាង​ Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេលើលោក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people​​​​​​​​​​​, asiantown

​​​