DIY ៖ វិធី​ធ្វើ ឪឡឹក និង​ស្ត្របឺ​រីក្រ​ឡុក​

DIY ៖ វិធី​ធ្វើ ឪឡឹក និង​ស្ត្របឺ​រីក្រ​ឡុក​

​មេឃ​ក្តៅ​អញ្ចឹង បើ​បាន​ទឹក​ឪឡឹក និង​ស្ត្របឺ​រីក្រ​ឡុ​កមួយកែវ​នេះ មិនដឹង​ជា​ឆ្ងាញ់ និង​មាន​កម្លាំង​ប៉ុណ្ណា​នោះទេ​។​

​ឪឡឹក មាន​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ការពារ​ស្បែក និង​ប្រឆាំង​កាំរស្មី​ព្រះអាទិត្យ​។ ស្ត្របឺ​រី មាន​វីតាមីន C ម៉ាញេស្យូម និង​ប៉ូ​តា​ស្យូម ដែល​សុទ្ធតែ​ចាំបាច់ សម្រាប់​រាងកាយ​របស់​យើង​។ វា​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។​

​បន្ទាប់ពី​ដឹង​អំពី​អត្ថប្រយោជន៍ របស់​ផ្លែ​ឪឡឹក និង​ស្ត្របឺ​រី​រួចមក ឥឡូវនេះ ចូរ​សាកល្បង​រៀន​ធ្វើ​វា​ជាមួយនឹង​យើងខ្ញុំ​។​
- សម្រាប់​មនុស្ស ៤ នាក់​
- រយៈពេល​រៀបចំ ១០ នាទី​
- រយៈពេល​ធ្វើ ១០ នាទី​

​គ្រឿងផ្សំ​
១. ផ្លែ​ស្ត្របឺ​រី ១ ពែ​ង​
២. ផ្លែ​ឪឡឹក ២ ពែ​ង​
៣. ស្លឹក​ជី​អង្កា​ម ពីរ​បី​ធាង​
៤. ស្ករស ឬ​ទឹក​ស្ករ​កន្លះ​ពែ​ង​
៥. ទឹកកក​។​

​វិធី​ធ្វើ​
១. លាង​សម្អាត​ស្ត្របឺ​រី រួច​ប្រឡេះ​គ្រាប់​ឪឡឹក​ចេញ​ឲ្យអស់​
២. ដាក់​វា​ចូលទៅក្នុង​ម៉ាស៊ីន ដោយ​បន្ថែម​ទឹក​ឆ្អិន​មួយ​ពែង ហើយ​ក្រឡុក​ឲ្យ​ម៉ត់​
៣. ចាក់​ទឹកកក​ចូល និង​បន្ថែម​ស្ករ ឬ​ទឹក​ស្ករ​តាម​ចំណង់​ចំណូលចិត្ត​
៤. ក្រឡុក​ម្តងទៀត​
៥. ក្រោយ​ក្រឡុក​ចប់ ចាក់​វា​ចូលទៅក្នុង​កែវ រួច​ដាក់​ស្លឹក​ជី​អង្កាម​ពីលើ ដើម្បីឲ្យ​មើល​ទៅ​ស្រស់ស្អាត ក្លិន​ប្រហើរ និង​គួរ​ឲ្យ​ចង់​ញ៉ាំ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។