ប្រេងហៀរនៅ ប៉េរូបំពុលទន្លេ២ កន្លែងក្នុងតំបន់ ព្រៃអាម៉ាហ្សូន

BBC World: ប្រភពព័ត៍មានពីBBC ដែលបានចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រេងកាតប្រមាណ៣ពាន់ បារែលបានហៀរចេញ ហូរចូលទៅក្នុងទន្លេ នៅក្នុង តំបន់អាម៉ាហ្សូន ក្រោយពីមានការ លេចធ្លាយប្រេង ពីបំពង់បង្ហូរប្រេងដ៏ធំជាងគេមួយ របស់ប្រទេសប៉េរូ ដែលបានធ្វើឲ្យប៉ះពាល់ដល់ ជនជាតិដើម ជាច្រើនដែល រស់នៅនិងប្រើប្រាស់ទឹកពីទន្លេនោះ។

ក្រុមហ៊ុនប្រេងPetroperuបានប្រកាសថាខ្លួន នឹងធានាក្នុងប្រតិបត្តិការ សំអាតប្រេងកាត ដែលហៀរនោះទំាំងអស់ ហើយក៏បានសន្យា ក្នុងការផ្គត់ផ្គងម្ហូបអាហារ និងទឹកផងដែរទៅកាន់ ជនជាតិដើមទាំងនោះផងដែរ។ប្រភពដែលបានមកពី ក្រុមអ្នកយកការណ៍ របស់រដ្ឋាភិបាល បានបង្ហាញថាទន្លេ ២ ដែលបានរងការ ប៉ះពាល់ មានទន្លេChiriaco និង Moronaដែលមាន ទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេស។

មេដឹកនាំនៃក្រុមជនជាតិដើម មួយរូបដែលមាន ឈ្មោះEdwin Montenegro បាននិយាយឲ្យដឹងថា ការហៀរចេញមកក្រៅ នៃប្រេងកាតបានធ្វើឲ្យ ប៉ះពាល់ដល់ សហគមន៍រស់នៅ របស់ក្រុមAchuar ហើយមេឃភ្លៀងដ៏ជោគជាំ បានធ្វើឲ្យមានការរាំងស្ទះ យ៉ាងខ្លាំងក្នុងប្រតិបត្តិការ សំអាតប្រេងកាតទាំងអស់នេះ៕

ប្រេងហៀរនៅ ប៉េរូបំពុលទន្លេ២ កន្លែងក្នុងតំបន់ ព្រៃអាម៉ាហ្សូន

ប្រេងហៀរនៅ ប៉េរូបំពុលទន្លេ២ កន្លែងក្នុងតំបន់ ព្រៃអាម៉ាហ្សូន