F-22 Raptorតម្លៃ ៤០០លានដុល្លារ សម្រាប់បេសកកម្ម នៅស៊ីរីបើទោះជា វាមិនចាំបាច់

បរទេស: ប្រភពព័ត៍មានដែលបានចេញផ្សាយដោយYahoo នៅថ្ងៃអង្គារនេះ បានសរសេរថា រយះពេលជាច្រើនឆ្នាំដែល F-22 Raptor របស់អាមេរិក ជាប្រភេទយន្តហោះចម្បាំង ដែលមានបច្ចេកវិទ្យា ខ្លាំងបំផុតមួយ នូវមិនទាន់ទទួលបានភារកិច្ច និងបេសកកម្មណាមួយ ក្នុងការបញ្ចេញពីឥទ្ធិពល របស់ខ្លួននៅឡើយ ហើយក៏និងបានទទួលរងនូវ ការរិះគន់ជាច្រើន ដោយសារតែវាត្រូវបាន គេប្រើប្រាស់នៅក្នុង យុទ្ធនាការណាមួយ ហើយថែម ទាំងកំពុងតែ ជាប់ពន្ធប្រមាណជាជាង ៨០ពាន់លានដុល្លារ ផងដែរ។

F-22 Raptor នៅពុំទាន់អាចស្វែងរកគូប្រយុទ្ធ សម្រាប់ការវាយប្រហារ ណាមួយឡើយ អស់រយះពេលជាង ១០ឆ្នាំមកហើយ បើទោះជាពេលនេះF-22 Raptor ជំនាន់ថ្មីក៏ត្រូវបាន អភិវឌ្ឈន៍បន្ថែមក៏ដោយ។ ក៏ប៉ុន្តែមកទល់នឹងពេលថ្មីៗនេះ អាមេរិកបានសម្រេចចិត្ត បញ្ជូនF-22 Raptor ទៅកាន់សមរភូមិ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ លោកអនុសេនីយឯក ទ័ពអាកាស អាមេរិកមួយរូប ដែលមានឈ្មោះJoseph Simms បានថ្លែងទៅកាន់ អ្នកកាសែតថា ពួកយើង បានទទួលបញ្ជាពីថ្នាក់លើ ក្នុងការវាយប្រហារ ទៅលើទីតាំងសំខាន់ៗ ដូចជាមូលដ្ឋាន បណ្តុះ បណ្តាល ក្រុមISIS កន្លែងផលិកអាវុធ និងកន្លែងផ្ទុកទីតាំង និងមូលដ្ឋានទ័ព ដែលកាន់កាប់ដោយ ក្រុមISIS និងក៏ដូចជាកន្លែងស្តុក និងចែកចាយប្រេង របស់ក្រុមភេវរកម្ម ISIS ដែលមានវត្តមាន នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផង។

គួរបញ្ជាក់ផងដែរថាលោកវរសេនីយត្រីTim Smith ដែលត្រូវជាអ្នកនាំពាក្យ ឲ្យកងទ័ពអាកាស អាមេរិកបាននិយាយថា ប្រតិបត្តិការរបស់F-22 គឺជាប្រតិបត្តិការ ដែលមិនសូវចាំបាច់ របស់អាមេរិកក៏ពិតមែន ក៏ប៉ុន្តែដើម្បីធានា ឲ្យមានភាពច្បាស់លាស់ ក្នុងការវាយប្រហារ តាមផ្លូវអាកាស យន្តហោះចម្បាំងមួយនេះគឺ ជាជម្រើសមួយ ដ៏ល្អបំផុតសម្រាប់ពួកយើង៕

F-22 Raptorតម្លៃ ៤០០លានដុល្លារ សម្រាប់បេសកកម្ម នៅស៊ីរីបើទោះជា វាមិនចាំបាច់