ណាសា កំពុងសិក្សា លើបច្ចេកវិទ្យា ដែលអាចធ្វើ ដំណើរទៅដល់ ភពព្រះច័ន្ទ ត្រឹមរយៈពេល ៣ថ្ងៃ

Yahoo Tech: ប្រភពព័ត៍មាន របស់គេហទំព័រ Yahoo បានចេញផ្សាយ នូវអត្ថបទមួយ ដែលទាក់ទងពីការ ស្រាវជ្រាវលើបច្ចេកវិទ្យា ថ្មីមួយដែលអាចឲ្យ នាំមនុស្សជាតិអាចធ្វើដំណើរ ទៅកាន់ភពព្រះច័ន្ទ ក្នុងរយៈពេលខ្លី។

ណាសាធ្លាប់បាននិយាយថា បញ្ហាដែលយើងកំពុងជួប ប្រទះជាច្រើនក្នុងបេសកកម្ម នាំមនុស្សលោកទៅកាន់ភព ក្រហមនោះគឺពេលវេលា។

បច្ចុប្បន្នតាមការ ប៉ាន់ស្មានរបស់ទីភ្នាក់ងារអាវកាស របស់ណាសាបានបង្ហាញថា យានអាវកាសដែលមានផ្ទុក មនុស្សអាចធ្វើដំណើរ ទៅដល់ភពព្រះច័ន្ទ ដោយចំណាយពេលប្រមាណជា ៦ខែដោយចេញពីផែនដី។ បើទោះបីជាយ៉ាងនេះក្តី ណាសាបាននឹងកំពុងព្យាយាម យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ បច្ចេកវិទ្យារបស់ខ្លួន ក្នុងការពន្លឿននៃការធ្វើដំណើរ ទៅកាន់ភពមួយនេះហើយ បើយោងទៅព័ត៍មានថ្មីៗ ដែលទើបទទួលបាន ពីលោកPhilip Lubinអ្ន កវិទ្យាសាស្ត្រមួយរូប របស់អង្គការ ណាសាដោយបាននិយាយ ថាណាសាកំពុងសិក្សាពី លទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធជម្រុញកាំរស្មីLaser មួយដែលអាចធ្វើឲ្យយាន អាវកាសដែលគ្មានមនុស្ស បើកមួយគ្រឿង ទម្ងន់រវាងពី១០០គីឡូ ក្រាមអាចធ្វើដំណើរទៅ ដល់ភពព្រះច័ន្ទត្រឹមតែ រយៈពេល៣ថ្ងៃហើយប្រសិនបើ វាជាយានអាវកាស ដែលមានផ្ទុកមនុស្សគឺ អាចនឹងប្រើរយៈពេល ត្រឹមតែ១ខែប៉ុណ្ណោះ៕

ណាសា កំពុងសិក្សា លើបច្ចេកវិទ្យា ដែលអាចធ្វើ ដំណើរទៅដល់ ភពព្រះច័ន្ទ ត្រឹមរយៈពេល ៣ថ្ងៃ

  • ណាសា កំពុងសិក្សា លើបច្ចេកវិទ្យា ដែលអាចធ្វើ ដំណើរទៅដល់ ភពព្រះច័ន្ទ ត្រឹមរយៈពេល ៣ថ្ងៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ