ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​កាពីតូល​និង​សហជីព​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២នាក់

ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល និង​សហជីព​កម្មករ​ផ្នែក​កាត់ដេរ និង​កម្មករ វិស័យ​សំណង់​ប្រមាណ​១០០​នាក់ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២​នាក់។

ការ​ទាមទារ​ដល់​មុខ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ត​ពី​ពួកគេ​បាន​នាំ​គ្នា​ទៅ​មុខ​ពន្ធនាគារ​ព្រៃស ក្រោយ​ទទួល​ដំណឹង​ថា តុលាការ​នាំ​ខ្លួន​អ្នក​ជាប់​ឃុំ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ទៅ​សាកសួរ​បន្ត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំង ២​នាក់ គឺ​លោក រស់ ស៊ីផៃ និង​លោក នន វណ្ណា ត្រូវ​តុលាការ​ចោទ​ប្រកាន់​ចំនួន​៣​ករណី និង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាល​ថ្ងៃ​ទី​៨ កុម្ភៈ បន្ទាប់​ពី​មាន​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ រវាង​អ្នក​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន និង​អ្នក​គាំទ្រ និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៤​នាក់​រង​របួស ខ្លះ​បាក់​ដៃ និង​ច្រើន​នាក់​ផ្សេង​ទៀត រង​របួស​មុខ និង​ក្បាល។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។