ចិនប្រកាសជាផ្លូវការ ហាមឃាត់ការសាងសង់អគារ មានរូបរាងចម្លែកៗ

ចិន៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ គេសង្កេតឃើញថា មានការច្នៃប្រឌិតសាងសង់​ នូវរូបរាងអគារប្លែកៗជាច្រើននៅក្នុងប្រទេសចិន។ ជាក់ស្តែងដូចជាអគារដ៏ល្បីមួយ​​ ដែលជាទីស្នាក់ការកណ្តាលរបស់ទូរទស្សន៏ចិន ឬ China Central Television ស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលសណ្ឋាននៃរូបរាងអគារដូចទៅនឹងជើងខោ ដែលគេស្គាល់ថាជា “អគារជើងខោ”។

ចិនប្រកាសជាផ្លូវការ ហាមឃាត់ការសាងសង់អគារ មានរូបរាងចម្លែកៗ

តួយ៉ាងកាលពីពេលថ្មីៗនេះដែរ បន្ទាប់ពីធ្វើការប្រជុំក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនរួច បានចេញគោលការណ៍ណែនាំថ្មីមួយស្តីពីការរៀបចំផែនការទីក្រុង ទប់ស្កាត់ការសាងសង់អគារដែលមានរូបរាងចម្លែក​ៗ នៅក្នុងប្រទេស ដើម្បីរក្សាបាននូវបេតិកភ័ណ្ឌវប្បធម៌ដ៏យូរលង់ ក៏ដូចជារក្សាបាននូវសេដ្ឋកិច្ច និងទីក្រុងបៃតង ដែលអនុញ្ញាតឲ្យសាងសង់តែអគារណា មានសោភណ្ឌដល់ទីក្រុង និងតំណាងឲ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ។

ដោយឡែកកាលពីឆ្នាំ ២០១៤ លោកប្រធានាធិបតីចិន Xi Jinping បានផ្តល់ជាអនុសាសន៏ថា “មិនត្រូវមានការសាងសង់អគារមានរូបរាងចំឡែកៗនៅក្នុងប្រទេសឡើយ”។ នៅក្នុងឆ្នាំដដែលនោះផងដែរ អភិបាលរងក្រុងលោក Chen Gang ក៏បានប្រកាសផងដែរថា នឹងធ្វើការចាប់ខ្លួនជនណា ដែលប្រកាសថារដ្ឋាភិបាលទីក្រុងប៉េកាំង ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិកសាងអគារ ដែលបញ្ជាក់ពីស្តង់ដារទំហំអគារ ពណ៌និងវត្ថុធាតុដើមផ្សេងៗ។ យ៉ាងណាមិញ ពេលថ្មីៗនេះ ក្រុមប្រឹក្សាបានប្រកាសប្រាប់ផងដែរថា អ្នកដែលល្មើសការសាងសង់នឹងត្រូវទទួលទោសតាមច្បាប់។

គួរបញ្ជាក់ដែរថា ចិនគឺជាប្រទេសមួយ ដែលសំបូរទៅដោយរូបរាងអគារចម្លែកៗ រួមមានដូចជា អគាររាងប៉ាន់តែ អគាររាងលិង្គ អគាររាងមូលដូចព្រះខែ អគាររាងដបស្រាចិន ជាដើម ហើយអ្នកខ្លះមើលទៅហាក់បីដូចជា យានអវកាសយក្ស និងអ្នកខ្លះទៀតមើលទៅហាក់បីដូចជាដុំមេដែកយក្ស និងរួមមានអគារផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណា អគារ Poenix Towers នៅរដ្ឋធានី Wuhan ក្នុងខេត្ត​ Hubei ដែលជាអគារខ្ពស់កប់ពពកកំពុងតែធ្វើការសាងសង់នោះវិញ អាចនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅចុងឆ្នាំ២០១៧ ឬអាចដើមឆ្នាំ២០១៨ផងដែរ៕

ចង់ដឹងយ៉ាងណាទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ចិនប្រកាសជាផ្លូវការ ហាមឃាត់ការសាងសង់អគារ មានរូបរាងចម្លែកៗចិនប្រកាសជាផ្លូវការ ហាមឃាត់ការសាងសង់អគារ មានរូបរាងចម្លែកៗ

រូបភាពអគារកប់ពពក Phoenix Towersដែលជិតនិងបញ្ចប់ការសាងសង់២០១៧

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត