Joe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះ

Joe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះ

Joe Hart បាន​និយាយ​ថា​កីឡាករ​ទាំងអស់​របស់ Manchester City ជឿជាក់​ថា​​អាច​នឹង​ឈ្នះ​ពាន​រង្វាន់ Champions League ជា​លើក​ដំបូង​នៅ​រដូវកាល ២០១៥-១៦នេះ។

 

Joe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះJoe Hart ថា Man City អាច​ឈ្នះ Champions League រដូវកាល​នេះ

 

ការ​អះអាង​ដូច្នេះ​ ស្រប​ពេល​ក្រុម​ដែល​មាន​រហស្សនាម​ថា The Citizen ត្រូវ​ប៉ះ Dynamo Kiev នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ហើយ​បើ​សិន​អាចឈ្នះ​ក្រុម​មក​ពី​អ៊ុយក្រែន​នេះ​បាន Man City នឹង​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

 

យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាំ​ទី​ដៃ​ទី១​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ជឿជាក់​ថា​ក្រុម​របស់​ខ្លួន​នឹង​អាច​ឈាន​ផុត​វគ្គ ៨​ក្រុម​ចុងក្រោយ​ទៅ​ទៀត។ “ពួក​យើង​ជឿជាក់​ថា City នឹង​ឈ្នះ​ការ​ប្រកួត​នោះ។ គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា Champions League គឺជា​ពាន​ធំ​ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​បើ​សិន​ជា​គ្មាន​ការ​តាំង​ចិត្ត​ទេ អ្នក​ច្បាស់​ជា​ចាញ់”។ Hart ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ដូច្នេះ។

 

Manchester City បាន​ធ្លាក់​ចេញ​ពី FA Cup ក្រោយ​ចាញ់ Chelsea ៥-១ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ២ ប្រកួត​សំខាន់​បន្ទាប់​ពួកគេ​ត្រូវ​ប៉ះ Kiev នៅ​Champions League នឹង​លេង​ផ្តាច់​ព្រ័ត្រ Capital One Cup ទល់​នឹង​ហង្ស​ក្រហម Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ៕

 

ចុចអាន៖ Chelsea ​លត់​ Man City ​ទក់​សាច់​ ៥-១ ឡើង​វគ្គ​៨​ក្រុម​ FA Cup

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Skysport