ពាន​និស្សិត​បញ្ញា​សាស្ត្រ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​ចុង​សប្តាហ៍​នេះ​

ពាន​និស្សិត​បញ្ញា​សាស្ត្រ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​ចុង​សប្តាហ៍​នេះ​

ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់«​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​សំណង់​ ២០១៥» ​របស់​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​បាន​​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ចុង​សប្តាហ៍​នេះ​​ ​ បន្ទាប់​ពី​​​ការ​​ប្រកួត​តាំង​ពី​​ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ។

ថ្ងៃ​សៅរ៍ ទី​២៧​ ​កុម្ភៈ​នេះ​ ការ​ប្រកួត​វគ្គ​ផ្តាច់​ដើម្បី​ដណ្តើម​សំណាត់​ថ្នាក់​លេខ​ជា​ការ​ប៉ះ​​រវាង​ក្រុម​ខ្លាំង​​ Unicorn FC និង​ ក្រុម​ Bongkouy FC វេលា​ម៉ោង​៥​ល្ងាច​នៅ​ទី​លាន​ Premium Sport។ ចំពោះ​ការ​ប្រជែង​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​៣​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ Fantastic IV FC និង​ ក្រុម​ 7th Warrior FC វេលា​​ម៉ោង​២​រសៀល​នៅ​ទី​​ទី​លាន​ដដែល។

 

ជា​មួយ​គ្នា​ នៅ​ចន្លោះ​ម៉ោង​​៤​ទៅ​ម៉ោង​​៥​ល្ងាច​ ក៏​មាន​ការ​ប្រកួត​មិត្តភាព​មួយ​គូ​ដែរ​គឺ​ក្រុម​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម ប៉ះ​ក្រុម​និស្សិត​នៃ​មហា​វិទ្យាល័យ​ស្ថាបត្យ​កម្ម។

 

ពាន​និស្សិត​បញ្ញា​សាស្ត្រ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​ចុង​សប្តាហ៍​នេះ​ពាន​និស្សិត​បញ្ញា​សាស្ត្រ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​ចុង​សប្តាហ៍​នេះ​

 

ពាន​រង្វាន់​ហ្វូត​សាល​​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​២០១៥​ ឬ​ Architecture and Civil Engineering Futsal League2015 ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ប្រធាន​បទ«មិត្តភាព ​ សុខភាព​ អនាគត​រុងរឿង​»​​ដែល​មាន​ក្រុម​ចំនួន​១២​ចូល​រួម​ប្រកួត​ប្រជែង។ ក្រុម​ទាំង​១២​សុទ្ធ​តែ​ជា​និស្សិត​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​​ និង​រចនា ព្រម​ទាំង​មហាវិទ្យាល័យ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សកលវិទ្យាល័យ​ បញ្ញាសាស្រ្ត​កម្ពុជា។

 

ថ្វី​បើ​ប្រកួត​ដើម្បី​សុខ​ភាព​ និង​មិត្តភាព​ ប៉ុន្តែ​ក៏​មាន​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជា​ជយលាភី​ដែរ។ ក្រុម​លេខ​១​ទទួល​បាន​ពាន​១​ មេដាយ​មាស​​ និង​ប្រាក់​១៥០​ដុល្លារ​ លេខ​២​ទទួល​បាន​មេដាយ​ប្រាក់​ និង​ប្រាក់​១០០​ដុល្លារ​ លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​ប្រាក់​៧០​ដុល្លារ​ ហើយ​លេខ​៤​ទទួល​បាន​ប្រាក់​​៣០​ដុល្លារ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ ផ្តល់​ឲ្យ