ព្រះអង្គម្ចាស់ ក្សត្រីយ៍ថៃ យាងក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ព្រះរាជបុត្រី នៃព្រះមហាក្សត្រថៃ នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានយាងក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រះបរមរាជវាំង។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ។

តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន (Maha Chakri Sirindhorn) បាននឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃទី២២-២៤ កុម្ភៈ ។

ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏បានយាងចូលរួមក្នុង ព្រះរាជពិធីសម្ពោធ មណ្ឌលសុខភាព នៅខេត្តរតនគិរី និងស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល នៅកំពង់ធំ។ បន្ថែមពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏នឹងយាងទត សាលាបឋមសិក្សាមួយ ចំនួននៅតាមខេត្តនានា ផងដែរ៕