ខណ្ឌដូនពេញ ប្រកាសឲ្យពលរដ្ឋ ធ្វើអត្តសញ្ញាណប័ណ្ណ រួចមកទទួលយកទៅ ប្រើប្រាស់នៅ សល់១៦ប័ណ្ណ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ បានធ្វើអត្តសញ្ញាណ ប័ណ្ណរួចហើយ ប៉ុន្តែមិនព្រមមក ទទួលយកទៅប្រើប្រាស់ ឲ្យមកទទួលយក ដែលនៅសល់១៦ ប័ណ្ណទៀត ម្ចាដែលរក្សាទុក នៅសាលាខណ្ឌ បន្ទប់លេខ៥។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សាលាខណ្ឌ ដូចពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា “សូមជំរាបដំណឹងជូនចំពោះបងប្អូន ប្រជាពលរដ្ឋដែលបាន ធ្វើ អត្តសញ្ញាណប័ណ្ណរួចហើយ ប៉ុន្តែមិនព្រមមកទទួល យកទៅប្រើប្រាស់។ ឥឡូវនេះអត្តសញ្ញាណប័ណ្ណ នៅសល់១៦ប័ណ្ណមិនឃើញ ម្ចាស់មកទទួលទេ។ អត្តសញ្ញាណប័ណ្ណនេះនឹងត្រូវ រក្សាទុកនៅសាលាខណ្ឌដូនពេញ បន្ទប់លេខ៥ របស់លោក ឈឹម ឌីណា អភិបាលរងខណ្ឌ”។

អត្តសញ្ញាណប័ណ្ណ ដែលនៅសល់នោះ រួមមានឈ្មោះ៖ ១-លោកស្រី ផាំង ម៉ាលីស កើតឆ្នាំ១៩៨១ , ២- លោក ត្រក់ ទន់ កើតឆ្នាំ១៩៦៣ , ៣-លោកស្រី មៀច សានី កើតឆ្នាំ១៩៦៤ , ៤-លោកស្រី រឿន សុខា កើតឆ្នាំ១៩៨៣ , ៥-លោកស្រី សៀង ចន្ត្រា កើតឆ្នាំ១៩៨៩ , ៦- លោកស្រី តន់ សុភាព កើតឆ្នាំ១៩៨៦ , ៧- លោកស្រី យស សុផាត កើតឆ្នាំ ១៩៥៦ , ៨-លោក សៅ វណ្ណា កើតឆ្នាំ១៩៨០ , ៩ លោក សារី ឧទ្យាន កើតឆ្នាំ ១៩៥៩ ,១០-លោកស្រី ហួន ពិសី កើតឆ្នាំ១៩៨៨ , ១១- លោកស្រី សំរិទ្ធ វិតគឹមហេង កើតឆ្នាំ១៩៩៤ , ១២-លោក លឹម ហួរ កើតឆ្នាំ១៩៥៦ , ១៣ -លោកស្រី កែវ វេង កើតឆ្នាំ១៩៦០ , ១៤- លោក យក់ ជ័យ កើតឆ្នាំ១៩៦០ , ១៥-លោក ប៊ី កុម្ភៈ កើតឆ្នាំ១៩៨០ និង១៦ -លោក អ៊ុក សម្បត្តិ កើតឆ្នាំ១៩៨១ ៕

ខណ្ឌដូនពេញ ប្រកាសឲ្យពលរដ្ឋ ធ្វើអត្តសញ្ញាណប័ណ្ណ រួចមកទទួលយកទៅ ប្រើប្រាស់នៅ សល់១៦ប័ណ្ណ