ព្រះអង្គម្ចាស់ក្សត្រីយ៍ ថៃយាងក្រាបបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានយាងក្រាបថ្វាយបង្គំ គាល់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រះបរមរាជវាំង។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)។

គួរបញ្ជាក់ថា តបតាមការអញ្ជើញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន (Maha Chakri Sirindhorn) បាននឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ក៏បានយាងចូលរួមក្នុង ព្រះរាជពិធីសម្ពោធ មណ្ឌលសុខភាព នៅខេត្តរតនគិរី និងស្លាកឈ្មោះថ្មី នៃវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល នៅកំពង់ធំ។ បន្ថែមពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថនក៏នឹងយាងទត សាលាបឋមសិក្សាមួយ ចំនួននៅតាមខេត្តនានា៕