​កូនក្មេង គួរ​ញ៉ាំ​ដំឡូងបារាំង​ទេ​?

​កូនក្មេង គួរ​ញ៉ាំ​ដំឡូងបារាំង​ទេ​?

​ជា​ការពិត មាន​កូនក្មេង​ច្រើនណាស់ ដែល​ចូលចិត្ត​ញ៉ាំ​ដំឡូងបារាំង ជាពិសេស ដំឡូងបារាំង​ចៀន ... អញ្ចឹង តើ​អ្នក​មាន​ដឹង​ទេ​ថា តើ​ដំឡូងបារាំង ល្អ ឬ​មិន​ល្អ ចំពោះ​សុខភាព​កុមារ​?​ដំឡូង​

បារាំង ផ្តល់​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​កុមារ​។ ការសិក្សា​មួយ​បានបង្ហាញ​ថា ដំឡូង​បារាំង អាច​ផ្តល់​នូវ​ជីវជាតិ ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូម សម្រាប់​កុមារ​។​

​ម្យ៉ាងវិញទៀត ដំឡូង​បារាំង ត្រូវបាន​គេ​ណែនាំ​ឲ្យទទួល​ទាន ពីព្រោះ​វា​មាន ៨ ភាគរយ នៃ​ជាតិ​សរសៃ ដែល​យើង​ត្រូវការ​ប្រចាំថ្ងៃ​។ ដូចគ្នា​នឹង​មនុស្ស​ធំ​ដែរ គឺថា កុមារ ក៏​ត្រូវការ​ជាតិ​សរសៃ​ដែរ​។​

​អ្នកជំនាញ​ខាង​ម្ហូបអាហារ បាន​ណែនាំ​ថា បន្លែ និង​ផ្លែឈើ​ទាំងអស់ សុទ្ធតែ​មាន​ប្រយោជន៍ សម្រាប់​សុខភាព​របស់​យើង ។ ដូច្នេះ កុមារ និង​មនុស្ស​គ្រប់គ្នា គួរតែ​ញ៉ាំ​អាហារ បន្លែ និង​ផ្លែឈើ​ឲ្យបាន​គ្រប់​មុខ ចម្រុះ និង​ឆ្លាស់គ្នា​ជា​រៀងរាល់ថ្ងៃ គឺថា មិនមែន ចូលចិត្ត​ដំឡូងបារាំង ញ៉ាំ​តែ​ដំឡូង​បារាំង ហើយ​តម​របស់​ផ្សេង​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។