ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​របស់​ក្រសួ​ង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ​ខែកុម្ភៈ​ នេះ​បាន​ឲ្យ​ដឹង​ថា ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​ប្រទេស ​គ្រោង​នឹង​ជូ​ប​ប្រជុំ​គ្នា​​នៅ​ប្រទេស​ឡាវ ​​នា​​ថ្ងៃ​ទី​២៦ ​ខែកុម្ភៈ​ ២០១៦ ខាង​មុខ​នេះ ។​

ក្រសួង​ការ​បទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​​ បាន​បន្ដ​ថា​ រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​នឹង​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ឡាវ​ ស្ដី​ពី​​ការ​ពង្រឹង​សហគមន៍​អាស៊ាន​ ​ក្នុង​នោះ​រួម​មានការ​អនុវត្ដ​ផែនការ​​លម្អិត​​នៃ​សហគមន៍​សន្ដិសុខ​នយោបាយ​អាស៊ាន​​​​២០២៥​ ចក្ខុវិស័យ​អាស៊ាន​​​​២០២៥​ និង​ផែនការ​​លម្តិត​​របស់​សហគមន៍​ទាំង​៣ទំនាក់ទំនង​អន្ដរជាតិ ​និង​តួនាទី​ស្នូល​របស់​អាស៊ាន​ នៅ​ក្នុង​​តំបន់​​ និង​​ផ្លាស់​ប្ដូរ​ទស្សនៈ​អំពី​ប​ញ្ហ​តំបន់​ និ​ង​អន្ដរជាតិ​ ។

សេចក្ដី​ប្រកាស​​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ​បាន​ផ្សាយឱ្យ​​ដឹង​ដែរ​ថា ​រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​ លោក​ ហោ ណាំ​ហុង​ នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ វីវៀន​ បា​ឡាក់​គ្រី​សណា ​របស់​ប្រទេស​សិង្ហ​បុរី​ ។​

លោក​ ហោ ណាំ​ហុង ​នឹង​អញ្ជើញ​ទៅ​​ចូល​រូ​ម​​ប្រជុំ​​​ចង្អៀត​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​រយៈពេល​២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៦ ​ដល់​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ឆ្នាំ​២០១៦ ​នៅ​ទីក្រុង​វៀង​ចន្ទ​សា​ធារ​ដ្ឋ​ប្រជា​ធិ​ប​តេ​យ្យ​ប្រជាមានិត​ឡាវ ​៕