ក្លឹប Lazio បដិសេធចំពោះការផ្ទេរ Felipe Anderson ​ទៅ Man United

ក្លិប​អ៊ីតាលី Lazio បាន​និយាយថា សេចក្តីរាយការណ៍​ដែលថា Lazio នឹង​លក់​កីឡាករ Felipe Anderson ទៅ​ឲ្យ​បិសាច​ក្រហម Manchester United នា​រដូវក្តៅ​ខាងមុខនេះ គឺជា​ព័ត៌មាន «ខ្វះ​មូលដ្ឋាន» ទោះបីជា​ប្រធាន​ក្លិប លោក Claudio Lotito ត្រូវបាន​គេ​ស្រង់​សម្តី​នៅក្នុង​សារព័ត៌មាន​របស់​ប្រទេស អ៊ីតាលី​មួយ ដែល​រូបលោក​បាន​និយាយថា តម្លៃ​ខ្លួន​ផ្ទេរ ៦០ លាន​អឺ​រូ​ត្រូវបាន​ព្រមព្រៀងគ្នា។

felipe-andersonលោក Lotito ត្រូវបាន​កាសែត La Citta di Salerno ដកស្រង់​សម្តី​ថា «ខ្ញុំ​បាន​ទិញ Felipe Anderson ក្នុងតម្លៃ​ខ្លួន ៨លាន​អឺ​រូ និង​បាន​លក់​កីឡាករ​នេះ​វិញ សម្រាប់​តម្លៃ ៦០លាន​អឺរ៉ូ។ ឆ្នាំក្រោយ រូបគេ​នឹង​ទៅ Manchester United»។ ក្លិប Lazio បានធ្វើការ​បដិសេធថា ប្រធាន​ក្លិប​នៅ​លី​ក Serie A នេះ​មិនបាន​ផ្តល់​ការអធិប្បាយ​ដូច្នេះ​ទេ បើទោះបីជា អ្នកយកព័ត៌មាន​ដែល​សរសេរ​អត្ថបទ​នេះ ឈ្មោះ Michele Spiezia បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក Lotito ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ ២២ឆ្នាំ លេង​ក្នុងតួនាទី ខ្សែបម្រើ​ប្រយុទ្ធ​នេះ នឹង​ចាកចេញ​ក្នុង​រដូវក្តៅ​ខាងមុខនេះ។ ក្លិប United ក៏បាន​រាយការណ៍​ថា ធ្លាប់​មានបំណង​ចង់​ចុះហត្ថលេខា​ជាមួយ Anderson កាលពី​ខែមករា​ផងដែរ បន្ទាប់ពី​បរាជ័យ​ដេញថ្លៃ​ក្នុងតម្លៃ​ខ្លួន ៣៧.៦ លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន៕