តើ​កាមេរ៉ា 12MP ជំនាន់​ចុង​ក្រោយ​របស់ Galaxy S7 និង S7 Edge មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជា​ស្មាតហ្វូនទាំង 2 នេះមានទំហំកាមេរ៉ាតូចជាង Galaxy S6 និង S6 Edge ទៅវិញ? មកស្វែងយល់ទាំងអស់គ្នា!

ក្នុងអត្ថបទនេះ យើងចង់ផ្តោត សំខាន់លើកាមេរ៉ារបស់ Samsung Galaxy S7 និង Galaxy S7 Edge ដែលទើបធ្វើការ ដាក់បង្ហាញនា ប៉ុន្មានថ្ងៃមុននេះ​ ហើយអ្វីដែលកាន់ តែងឿងឆ្ងល់នោះ គឺថា Galaxy S7 និង S7 Edge នេះបានបន្ថយ ទំហំមេហ្គាភិចសែល របស់កាមេរ៉ាក្រោយ មកត្រឹម 12 មេហ្គាភិចសែលវិញ ដោយកាលពី ជំនាន់ Galaxy S6 និង S6 Edge ប្រើប្រាស់កាមេរ៉ា ក្រោយទំហំ 16 មេហ្គាភិចសែល ដោយហេតុនេះហើយ យើងចង់បង្ហាញ ពីលក្ខណៈពិសេស ដែល Samsung បានពាំនាំមក ជាមួយកាមេរ៉ាទំហំ 12 មេហ្គាភិចសែលនេះ ដែលវាអាចជា ហេតុផលមួយ ចំនួនក្នុងការបកស្រាយ ចម្ងល់មួយនេះផងដែរ។

តើ​កាមេរ៉ា 12MP ជំនាន់​ចុង​ក្រោយ​របស់ Galaxy S7 និង S7 Edge មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជា​ស្មាតហ្វូនទាំង 2 នេះមានទំហំកាមេរ៉ាតូចជាង Galaxy S6 និង S6 Edge ទៅវិញ? មកស្វែងយល់ទាំងអស់គ្នា!

ថ្វីត្បិតតែ Galaxy S7 និង S7 Edge នេះបានទំលាក់ មកប្រើកាមេរ៉ាទំហំ 12 មេហ្គាភិចសែល ពិតមែន ក៏កុំបារម្មណ៍ ឬខ្លាចថតរូប មិនច្បាស់នោះអី។ Samsung បានបន្ថែម ទំហំភិចសែល ទៅលើកាមេរ៉ា នេះដល់ទៅ 1.4-Microns ដែលនៅលើ Galaxy S6 មានត្រឹមតែ​1.12-Micron តែប៉ុណ្ណោះ ហើយ Microns នេះ អាចពាំនាំពន្លឹ ឬធ្វើឲ្យពន្លឺកាន់ តែភ្លឺច្បាស់ជាមុន នៅពេលថតរូប ក្នុងកន្លែងខ្វះពន្លឺ ឬមានពន្លឹតិចតួចបាន, ហើយក៏មាន Aperture កាន់តែតូចជាងមុន ដល់ទៅទំហំ f/1.7 ជំនួសឲ្យទំហំ f/1.9 លើ Galaxy S6 ដោយអាចធ្វើឲ្យ Galaxy S7 និង S7 Edge ថតរូបនៅទីងងឹត បានកាន់តែច្បាស់ល្អ។

ត្រឹមមុខងារទាំង 2 ខាងលើនេះ ក៏មិនទាន់គ្រប់គ្រាន់ដែរ Samsung បានពាំនាំមុខងារ ដែលមានលើ DSLR កាមេរ៉ា និងជាពិសេស សេនស៊ឺប្រភេទថ្មី ដែលអាចធ្វើឲ្យកាមេរ៉ា ចាប់យកវត្ថុណាមួយ នៅពេលថតបាន រហ័សជាងមុន។ សេនស៊ឺប្រភេទថ្មីនោះ ហៅថា Dual Pixel ដែលអាចចាប់យកវត្ថុ ណាមួយនៅពេលថត បានលឿនជាង កាមេរ៉ាផ្សេងៗទ្វេ ទោះបីជានៅទី ដែលមានពន្លឺ បន្តិចបន្តួចក៏ដោយ។

យើងអាចដឹងហើយ ថាកាមេរ៉ា បើអាចថតនៅទីដែលមាន ពន្លឺតិចតួចបាន ច្បាស់ល្អនោះ ច្បាស់ជាថតបាន កាន់តែច្បាស់នៅ ទីងងឹត ដូចនេះ Samsung ផ្តោតសំខាន់លើ ការថតទីងងឹត ក៏ដូចជាការអភិវឌ្ឍន៍ លើកាមេរ៉ានេះ ឲ្យកាន់តែថតបាន រូបភាពច្បាស់ ដូចភ្នែកយើងឃើញ ផ្ទាល់ផងដែរអញ្ចឹង ដែរនៅកន្លែងដែល មានពន្លឺគ្រប់គ្រាន់។

តើ​កាមេរ៉ា 12MP ជំនាន់​ចុង​ក្រោយ​របស់ Galaxy S7 និង S7 Edge មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជា​ស្មាតហ្វូនទាំង 2 នេះមានទំហំកាមេរ៉ាតូចជាង Galaxy S6 និង S6 Edge ទៅវិញ? មកស្វែងយល់ទាំងអស់គ្នា!

សរុបសេចក្តីមក មូលហេតុដែល Samsung បានប្រើប្រាស់កាមេរ៉ាទំហំ 12 មេហ្គាភិចសែលលើ Galaxy S7 និង S7 Edge បែបនេះ​ ដោយសារ Samsung បានសម្រេចគិតទៅ លើគុណភាពរបស់ រូបដែលបានថត ជាជាងទំហំ របស់រូបភាព មិនតែប៉ុណ្ណោះ មុខងារកាមេរ៉ា ជំនាន់ចុងក្រោយ នេះមាន បន្ថែមប្រភេទ ភិចសែល 1.4-Microns ធំជាងមុន, មានទំហំ Aperture f/1.7 ល្អជាងមុន, បន្ថែមមុខងារ ដែលមានលើ DSLR កាមេរ៉ា និងមានសេនស៊ឺ ប្រភេទ Dual Pixels ថ្មី ដូចនេះទើបការថតយក រូបភាពទាំងកន្លែង មានពន្លឺទាប និងមានពន្លឺគ្រប់គ្រាន់ កាន់តែច្បាស់ជាងមុន ដោយឡែកគ្រាន់ តែទំហំរបស់ រូបភាពដែលថត បានតូចជាងមុន តែប៉ុណ្ណោះ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

តើ​កាមេរ៉ា 12MP ជំនាន់​ចុង​ក្រោយ​របស់ Galaxy S7 និង S7 Edge មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជា​ស្មាតហ្វូនទាំង 2 នេះមានទំហំកាមេរ៉ាតូចជាង Galaxy S6 និង S6 Edge ទៅវិញ? មកស្វែងយល់ទាំងអស់គ្នា!

  • ដោយ: Hong
  • 4:36 PM, 23 February
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ