វីដេអូ​គួរ​ឲ្យ​រន្ធត់​! គ្រោង​ដែកភ្លើង​ហ្វារ​លំ​សង្កត់ពីលើ​អ្នក​បង្ហាញ​ម៉ូដ​ទាំង​កំរោល សំណាង​គ្រាន់តែ​រងរបួស​ម្នាក់​

​និស្សិត​ម្នាក់​បាន​ត្រូវ​គ្រោង​ដែក​ក្បែរ​ឆាក​ដួល​រំលំ​សង្កត់ពីលើ​យ៉ាង​ពេញទំហឹង ប៉ុន្តែ ពុំ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ដោយ​គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ នៅ​អំឡុង​ពិធី​សម្តែង​ក្នុង​សកល​វិទ្យាល័យ Deshbandhu ក្នុង​ទីក្រុង Delhi ប្រ​ទស​ឥណ្ឌា ។​

​និស្សិត​ផ្នែក​ពាណិជ្ជកម្ម​ឆ្នាំ​ទី​២​រងគ្រោះ​រូបនោះ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ និង​ឥឡូវនេះ ស្ថានភាព​របួស​របស់​គាត់​ល្អប្រសើរ​វិញ​ហើយ ។​

​និស្សិត​រូបនេះ​មកពី​មហាវិទ្យាល័យ Aurobindo និង​កំពុង​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​ផ្នែក​នៃ​ពិធី​សម្តែង​របស់​មហាវិទ្យាល័យ Deshbandhu ។​

​ពិធីការ​មហាវិទ្យាល័យ Aurobindo លោក Vipin Agarwal និយាយថាៈ “​ពួក​និស្សិត​របស់​យើង​បាន​ទៅ​ទីនោះ ដើម្បី​ចូលរួម​ការបង្ហាញ​ម៉ូដ​មួយ ។ ប៉ុន្តែ ជា​អកុសល និស្សិត​យើង​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ Fortis កាលពី​ថ្ងៃ​អង្គារ ក្រោយ​គាត់​បាន​ប៉ះទង្គិច​ខ្លាំង នៅក្នុង​ឧបទ្ទវ​គ្រោង​ដែក​ដួល​រំលំ​សង្កត់ពីលើ​នោះ​, ប៉ុន្តែ ស្ថានភាព​របួស​របស់​គាត់​ល្អប្រសើរ​ឥឡូវនេះ​” ។​

​យ៉ាងណាមិញ វីដេអូ​នៃ​ហេតុការណ៍​នេះ ដែល​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​និស្សិត​ជាច្រើន​បាន​កំពុង​ដើរ​បង្ហាញ​ម៉ូដ​, រំ​ពេលនោះ ក៏​ស្រាប់តែ​គ្រោង​ដែក​ដំឡើង​ភ្លើងហ្វា​បាន​ដួល​រំ​លក​តែម្តង ។ ប៉ុន្តែ និស្សិត​ម្នាក់​ដែល​កំពុង​ឈរ​កាច់រាង​នៅ​ផ្នែក​ខាងមុខ​នៃ​ឆាក បាន​ត្រូវ​គ្រោង​សង្កត់ពីលើ​ពេញទំហឹង​តែម្តង ៕​

វីដេអូ​គួរ​ឲ្យ​រន្ធត់​! គ្រោង​ដែកភ្លើង​ហ្វារ​លំ​សង្កត់ពីលើ​អ្នក​បង្ហាញ​ម៉ូដ​ទាំង​កំរោល សំណាង​គ្រាន់តែ​រងរបួស​ម្នាក់​