ចាប់បាន​ថ្លាន់​ទម្ងន់​ជិត​កន្លះ​តោន និង​វែង​ជាងគេ​លើ​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​

ពស់ថ្លាន់​១​ក្បាលមាន​ទម្ងន់​ជិត​កន្លះ​តោន និង​ប្រវែង​ជិត ១០ ម៉ែត្រ ត្រូវគេ​ចាប់បាន​នៅ​តំបន់​ទំនប់ទឹក Belo Monte ប្រទេស​ប្រេ​ស៊ី​ល នាពេល​ថ្មីៗ​នេះ ។​

Clip មួយ​បាន​ថត​រូបភាព​ថ្លាន់​ដ៏​ធំ​សម្បើម​នេះ កំពុង​វារ​ចេញពី​រូងភ្នំ ហើយ​បង្ហោះ​ចូល Youtube ធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល ដោយសារ​ទំហំ​ដ៏​ធំ និង​ប្រវែង​ដ៏​វែង​របស់​វា ។​

​​ប្រសិន​ព័ត៌មាន​បឋម​នេះ​ជាការ​ពិត នោះ​ថ្លាន់​១​ក្បាល​នេះ​នឹង​បំបែក​ឯក​ត្ត​ទ​កម្ម​របស់​ពស់ថ្លាន់​ឈ្មោះ Medusai មាន​ប្រវែង ៧,៦ ម៉ែត្រ​, ទម្ងន់ ១៣៦ គ​.​ក្រ ដែល​កំពុង​រក្សា​ឯក​ត្ត​ទ​កម្ម​ពស់ថ្លាន់​ធំ ហើយ​វែង​ជាងគេ ។​

​​ខ្សែ​វីដេអូ “​ប្រវត្តិសាស្ត្រ​” ដែល​ថត​ដើម្បី​កត់ត្រា​ទុក​ការងារ​របស់​កម្មករ​សាងសង់​ទំនប់ទឹក​នេះ ដោយ​អ​ចេតនា​បាន​ថត​ជាប់​រូបភាព​ពិតៗ​របស់ “​ឯក​ត្ត​ទករ​” ពិភពលោក​ថ្មី -​ពស់ថ្លាន់​ដែលមាន​ទម្ងន់​ធ្ងន់ និង​វែង​ជាងគេ​លើ​ពិភពលោក ៕ ដោយ​៖ កណិការ​

ចាប់បាន​ថ្លាន់​ទម្ងន់​ជិត​កន្លះ​តោន និង​វែង​ជាងគេ​លើ​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​ថ្លាន់​នេះ ត្រូវបាន​ចាត់ទុកថា​វែង​ជាងគេ​លើ​ពិភពលោក​

ចាប់បាន​ថ្លាន់​ទម្ងន់​ជិត​កន្លះ​តោន និង​វែង​ជាងគេ​លើ​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​កម្មករ​សារ​សង់​ទំនប់​បានឃើញ និង​ចាប់​វា​

ចាប់បាន​ថ្លាន់​ទម្ងន់​ជិត​កន្លះ​តោន និង​វែង​ជាងគេ​លើ​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​ពស់ថ្លាន់ Medusa ដែល​កំពុង​រក្សា​ឯក​ត្ត​ទក​ម្ម​ហ្គី​ណេ​ស​

ប្រភពៈ CEN