ហួសចិត្ត​! បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​លើ​បង្គង (​ជាប់​ដក​ពុំ​ចេញ​) ខណៈ​រួមភេទ​ជាមួយ​ស្រីពេស្យា​

​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ បាននិងកំពុង “​ឆ្លង​រោគ​” ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត ដោយសារតែ​វីដេអូ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​លើ​បង្គង (​ជាប់​គ្នា​ដក​ពុំរួច​) ខណៈ​កំពុង​រួមភេទ​ជាមួយ​ស្រីពេស្យា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​

​យ៉ាងណាមិញ វីដេអូ​ដ៏​ហួសចិត្ត​នេះ ក៏បាន​បង្ហាញ​ឲ្យ​ក្រុមគ្រូពេទ្យ បាន​បញ្ជូន​សាកសព​បុរស​វ័យ​ចំណាស់ រួម​ដៃគូ​របស់គាត់​កំពុង​ផ្អោប​គ្នា​ជាប់ នៅ​លើ​គ្រែ​រុញ ស្ថិតនៅ​ខាងក្រៅ​អាគារ​មន្ទីរពេទ្យ ។ ពួកគេ​ទាំងពីរ ត្រូ​បាន​បិទបាំង​ដោយ​គ្រប​ពួយ​, ប៉ុន្តែ ខាង​ស្រី​នៅ​ពី​ខាងក្រោម​ត្រូវ​បានឃើញ​ហាក់​កំពុងមាន​ចលនា ស្ថិតនៅ​ចំពោះ​ក្រសែភ្នែក​មនុស្សម្នា​ច្រើន​កុះករ​សម្លឹងមើល​គួរ​ឲ្យ​រន្ធត់ ។​

​ហេតុការណ៍​នេះ ត្រូវបាន​ជឿថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន តែ​គេ​ពុំ​បានដឹង​ជាក់លាក់​ពី​ទីកន្លែង​ប្រាកដ​ឡើយ​, ហើយ​អ្នក​ទាំងពីរ​នេះ ប្រហែល​កំពុង​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើការ “​ផ្តាច់ចេញ​” ពីគ្នា ។

​គួរ​បញ្ជាក់ថា ការស្លាប់ “​លើ​បង្គង​”, តាម​វេជ​សាស្ត្រ គឺ​ផ្តើម​ពី​សកម្មភាព​ប្រតិបត្តិការ​រួមភេទ​ខ្លាំងក្លា​ហួសហេតុ ទើប​ធ្វើ​ឲ្យ​គាំងបេះដូង ។ គេ​ច្រើន​ប្រទះ​រឿង​បែបនេះ ចំពោះ​បុរសៗ ។​

​យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត John Dean អ្នកជំនាញ​ខាង​មូលដ្ឋាន​ផ្លូវភេទ ប្រាប់ BBC ថាៈ ក្នុងពេល​រួម​សង្វាស់ លិង្គ​បាន​ត្រូវ​គៀប ហើយ​ឈាម​ហូរ​បុក​ធ្លាក់​ចូលមក​លិង្គ​បន្ថែម​បន្តបន្ទាប់ ។ សាច់ដុំ​ឆ្អឹង​អាង​ត្រគាក​របស់​នារីៗ ពេល​ភព​ប្រសព្វ តែង​គៀប​លិង្គ​ពេល​ដល់​កំរិត​កំពូល ធ្វើ​ឲ្យ​លិង្គ​ជាប់គាំង លំហូរ​ឈាម​ត្រូវ​ត្បៀត​ជាប់ ។​

​ជាធម្មតា គ្រា​សាច់ដុំ​អាង​ត្រគាក​របស់​នារី​បន្ធូរ​គំនាប ទើប​បុរសៗ​អាច​បញ្ឈប់​ប្រតិបត្តិការ​បាន ។ លោក John Dean ប្រាប់​ឲ្យ​ដឹង​ទៀតថា លោក​ធ្លាប់​ប្រទះ​ករណីបែបនេះ​មួយចំនួន​ដែរ ហើយ​តាម​លោក វា​ជា​រឿង​ធម្មជាតិ ពុំមែន​ជា​រឿង​អ្វីដែល​ចម្លែក​នោះទេ ។​

​ដំណោះស្រាយចុងក្រោយ គឺ​វេជ្ជបណ្ឌិត​គ្រាន់តែ​ចាក់​ថ្នាំបន្ធូរ​សាច់ដុំ​ស្បូន​របស់​ស្ត្រី វា​ជាការ​ស្រេច ពោលគឺ​ដូចទៅនឹង​ករណី​នារី​សំរាលកូន​អីចឹងដែរ ៕

ហួសចិត្ត​! បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​លើ​បង្គង (​ជាប់​ដក​ពុំ​ចេញ​) ខណៈ​រួមភេទ​ជាមួយ​ស្រីពេស្យា​ ហួសចិត្ត​! បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​លើ​បង្គង (​ជាប់​ដក​ពុំ​ចេញ​) ខណៈ​រួមភេទ​ជាមួយ​ស្រីពេស្យា​ ហួសចិត្ត​! បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​លើ​បង្គង (​ជាប់​ដក​ពុំ​ចេញ​) ខណៈ​រួមភេទ​ជាមួយ​ស្រីពេស្យា​