ទៅ​ហែល​ទឹក​បឹង​លេង រើស​បាន​ដុំ​មាស​កន្លះ​គីឡូក្រាម​

​ក្នុង​វិ​សម្ស​កាល យុវតី​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដោយ​ចៃដន្យ​រើស​បាន​មាស​១​ដុំ​ទម្ងន់​កន្លះ​គីឡូក្រាម នៅ​បាត​បឹង​មួយ ហើយ​តាម​ការប៉ាន់ស្មាន​ដុំ​មាស​នេះ មានតម្លៃ​ប្រមាណ ២០.០០០ ដុល្លារ ។​

​បន្ទាប់ពី​ផ្សាយដំណឹង​រក​ម្ចាស់ (​តាមច្បាប់​កំណត់​) ដុំ​មាស​ទម្ងន់​កន្លះ​គីឡូក្រាម​ប៉ុន្មាន​ខែ​មក យុវតី​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​ស្របច្បាប់ នៃ​ដុំ​មាស​រើស​បាន​នៅ​បាត​បឹង Koenigssee ព្រោះ​ពុំ​ឃើញ​មាន​អ្នកណា​ចេញមក​អះអាងថា​ជា​របស់ខ្លួន ។​

​តាម Guardian នោះ​ប៉ូលីស​នា​ប្រជុំជន Berchtesgaden ថ្ងៃទី ០៥ កុម្ភៈ ២០១៦ បាន​បញ្ជាក់ថា យុវតី​វ័យ ១៦ ឆ្នាំ ដែល​រើស​បាន​ដុំ​មាស​នេះ កាលពី ៦ ខែ​មុន រួច​យកមក​រាយការណ៍​ប្រាប់​ប៉ូលីស ឥឡូវ​ក្លាយជា​ម្ចាស់​ស្របច្បាប់ (​អាល្លឺម៉ង់​) ហើយ ។​

​ដុំ​មាស​នេះ​ស្ថិតនៅ​ជម្រៅ​ប្រមាណ ២ ម៉ែត្រ លើ​បាត​បឹង Koenigssee ភាគ​អាក្នេយ៍​ប្រទេស​អាល្លឺម៉ង់ ។ គេ​ពុំ​យល់ថា ហេតុអ្វី​បានជា​ដុំ​មាស​នេះ​ធ្លាក់​ក្នុង​បឹង​ដូច្នេះ ៕ ដោយ​៖ កណិការ​

ទៅ​ហែល​ទឹក​បឹង​លេង រើស​បាន​ដុំ​មាស​កន្លះ​គីឡូក្រាម​​ដុំ​មាសក​ន្លះ​គីឡូក្រាម មានតម្លៃ​ប្រមាណ ២០.០០០ ដុល្លារ​

ប្រភពៈ CEN