ផ្សិត​ដ៏​ធំ​ទំហំ​ប៉ុន​ឆ័​ត្រ ត្រូវបាន​រកឃើញ​នៅ​ស្រុក​ចិន​

​សិល្បករ​ម្នាក់​មកពី​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ត្រូវបានធ្វើ​ឲ្យ​រំភើបចិត្ត​ជាខ្លាំង នៅពេល​គាត់​បាន​ជួប​ដោយ​ចៃដន្យ​នូវ​ផ្សិត​១​ទំហំ​ប៉ុន​ឆ័​ត្រ ដែល​ត្រូវបាន​លក់​ឲ្យ​ដោយ​កសិករ​ក្នុង​តំបន់​ម្នាក់ ។​

​កាសែត​អន​ឡាញ People’s Daily រាយការណ៍​ថា Sun Guofeng ដែល​រស់នៅ​ក្នុងស្រុក Luoning ខេត្ត Henan បាន​កំពុង​ស្វែងរក​ប្ញ​ស​ឈើ ដើម្បី​យកមក​ឆ្លាក់ នៅពេលនោះ​គាត់​បានឃើញ​ផ្សិត​ដ៏​មហិមា​មួយ ដាក់​សម្រាប់​លក់ កាលពី​ថ្ងៃទី ០៣ កុម្ភៈ ។​

​ផ្សិត​ដែល​គាត់​បានឃើញ​នេះ ត្រូវបាន​ហៅថា​ផ្សិត Ganoderma, ទម្ងន់​ជាង ៤ គ​.​ក្រ និង​មាន​វិជ្ឈមាត្រ ៩១.៤៤ សង់ទីម៉ែត្រ ។ Ganoderma ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់ នៅក្នុង​ថ្នាំបុរាណ​ចិន ។​

​បន្ទាប់​លោក Sun Guofeng បានឃើញ​ផ្សិត​នេះ គាត់​បាន​បញ្ចុះបញ្ចូល​ក​សិ​ករ​នោះ​លក់​វា​ឲ្យ​គាត់ ។ យ៉ាងណាមិញ គេ​ក៏​មិន​ច្បាស់​នៅក្នុង​របាយការណ៍​ថា​តើ​វា​ត្រូវបាន​លក់​ក្នុង​តំបន់​ប៉ុន្មាន​នោះទេ ។​

​ផ្សិត​ដ៏​ធំ​នេះ គឺមាន​ពណ៌​ត្នោត និង​ក្រហមព្រឿង ៕​

ផ្សិត​ដ៏​ធំ​ទំហំ​ប៉ុន​ឆ័​ត្រ ត្រូវបាន​រកឃើញ​នៅ​ស្រុក​ចិន​

ផ្សិត​ដ៏​ធំ​ទំហំ​ប៉ុន​ឆ័​ត្រ ត្រូវបាន​រកឃើញ​នៅ​ស្រុក​ចិន​ ផ្សិត​ដ៏​ធំ​ទំហំ​ប៉ុន​ឆ័​ត្រ ត្រូវបាន​រកឃើញ​នៅ​ស្រុក​ចិន​

  • ផ្សិត​ដ៏​ធំ​ទំហំ​ប៉ុន​ឆ័​ត្រ ត្រូវបាន​រកឃើញ​នៅ​ស្រុក​ចិន​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:ប្លែកៗ