មាត់ធំ​មែន​! អាច​ស៊ក​ខ្មៅ​បាន​រហូតដល់ ១៣៨ ដើម (​មាន​វីដេអូ​)

​យុវជន​ម្នាក់​នៅក្នុង​ប្រទេស​នេ​ប៉ាល់ បាន​ថត​វីដេអូ​ខ្លួនឯង​បញ្ចេញ​សមត្ថភាព​ស៊ក​ខ្មៅ​ដៃ​ចំនួន ១៣៨ ដើម ចូលទៅក្នុង​មាត់ ដើម្បី​បង្ហាញ​ពិភពលោក​ថា មាត់​របស់គាត់​ធំ​បំផុត​នៅលើ​ពិភពលោក ។​

Raja Thapa អាយុ ១៩ ឆ្នាំ បាន​និយាយថា គាត់​បាន​ស៊ក​ខ្មៅ​ដៃ​ចំនួន ១៣៨ ដើម ទាំងនេះ​ចូលទៅក្នុង​មាត់​របស់គាត់ និង​ថត​ជា​វីដេអូ​ទុក​មើល នៅក្នុង​អំឡុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ ។​

​ប្រសិនបើ​ត្រូវបាន​បញ្ជា​ក់ដោយ​កំណត់ត្រា​ពិភពលោក Guinness, នោះ Thapa នឹង​ឈរ​ក្នុង​លំដាប់​ទី​១ ខណៈ​ម្ចាស់​ឯក​ត្ត​ទក​ម្ម​បច្ចុប្បន្ននេះ លោក Dinesh Shivnath មកពី​ប្រទេស​ឥណ្ឌា អាច​ស៊ក​ខ្មៅ​ដៃ​ចូលក្នុង​មាត់​បានត្រឹមតែ ៩២ ដើម ប៉ុណ្ណោះ ។​

Thapa ដែល​ធ្វើការ​ជា​សន្តិសុខ ក៏បាន​ដាក់ចូល​ស្ករ​គ្រាប់​ចំនួន ២៣ គ្រាប់ ។ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត យុវជន​រូបនេះ​និយាយថា គាត់​ចូលចិត្ត​ធ្វើ​អ្វីៗ​ដែល​ប្លែកៗ ៕​