អេស្ប៉ាញ​ ប្រើ​យុទ្ធសាស្រ្ដ​​គ្រូ​ឥតមាន​សម្លៀក​បំពាក់​បង្រៀន​សិស្ស​​​

ក្រុងប្រាស៊ីលីយ៉ា: សិស្សានុ​សិស្ស​មាន​បទពិសោធ​ជីវិត​ជាច្រើន​ពេល​សិក្សា​ក្នុង​ថ្នាក់​រៀន ​តែ​គ្រូ​​បង្រៀន​ទាំង​នេះ​ដែល​នឹក​ឃើញ​​គំនិត​ប្លែកកាន់​តែ​​ទាក់​ទាញ​អារម្មណ៍​​សិស្ស​។

ប៉ុស្ដិ៍​ទូរទស្សន៍​​អេស្ប៉ាញ​ DLN បាន​បង្កើត​កម្ម​វិធី​បង្រៀន​ភាសា​អង់គ្លេស​អាក្រាត​ ដែល​គ្រូ​​អត់​​មាន​ស្លៀក​​ពាក់​អ្វី​បន្ដិចសោះ​។

ប៉ុន្ដែ​ បន្ទាប់​​ពី​បញ្ចប់​ការ​សិក្សា​ ​សិស្ស​​នឹងបាន​សញ្ញាបត្រ​ដែល​ទទួ​ល​​ស្គាល់​ជា​អន្ដរជាតិ។​​វីដេអូ​ផ្សព្វផ្សាយ​និយាយ​ជា​ភាសា​អេស្ប៉ាញ​ថា៖ «អ្នកអាច​រៀន​ភាសា​អង់គ្លេស​ជា​មួយ​នឹង​គ្រូៗ​ឥត​ស្លៀកពាក់​ខោ​អាវ​​ទាំង​វាក្យសព្ទ ​និង​វេយ្យាករណ៍​តាម​ចំណូល​ចិត្រ​»។

វិធី​សាស្រ្ដ​បង្រៀ​នអ​នុវត្ដ​តាម​ប៉ុស្ដិ៍​ព័ត៌មាន​យូធូប​ Stripping the News ដោយ​នារីអាមេរិក​ខាង​ត្បូង​ឈរ​អាន​ព័ត៌មានទាំង​កាយ​អាក្រាត​៕

អេស្ប៉ាញ​ ប្រើ​យុទ្ធសាស្រ្ដ​​គ្រូ​ឥតមាន​សម្លៀក​បំពាក់​បង្រៀន​សិស្ស​​​​នារី​អាមេរិក​ខាង​ត្បូង​ឈរ​អាន​ព័ត៌មាន​ និង​អ្នក​គ្រូ​អេស្ប៉ាញ​បង្រៀន​សិស្ស​អាក្រាត​

ប្រភពៈ postkhmer