វីដេអូ Cute: ក្មេងស្រី​តូច​ម្នាក់​រំភើបចិត្ត​ក្រែ​លែង ពេល​បាន​ស្និទ្ធ​ជាមួយ​សត្វ​ក្ងាន់ (​ឲ្យ​ការ៉ុត​ស៊ីក្នុង​រថយន្ត​)

​ក្មេងស្រី​តូច​ម្នាក់​បានបង្ហាញ​អារម្មណ៍​មិន​ភ័យខ្លាច​ទេ តែមាន​ការរំភើប​ចិត្ត​ជាខ្លាំង នៅពេលដែល​សត្វ​ក្លាន់​១​ក្បាល បាន​អើត​ក្បាល​ចូលក្នុង​តាម​ទ្វារ​ក​ញ្ចា​ក់​រថយន្ត​ប៉ា​របស់​នាង និង​ស៊ី​ការ៉ុត​របស់​នាង ខណៈ​នាង​តូច និង​គ្រួសារ​កំពុងធ្វើដំណើរ​កំ​សាន្ត​នៅ​កាណាដា ។​

​យោងតាម​អត្ថបទ​ភ្ជាប់​ជាមួយ​វីដេអូ​បង្ហោះ​ចូល Youtube, លោក David Freiheit និង​គ្រួសារ​របស់គាត់​បានធ្វើ​ដំណើរ​ទស្សនា​កំសាន្ត នៅឯ​ឧ​ស្យា​ន​ជាតិ Parc Omega (​កាណាដា​), នៅពេលនោះ ស្រាប់​តែមាន​សត្វ​ក្ងាន់​ធំ​១​ក្បាល បានមក​ដើរមក​កៀក​រថយន្ត​របស់​ពួកគេ និង​អើត​ស្វែងរក​ចំណី​ស៊ី ។​

​តាមរយៈ​វីដេអូ បាន​ឲ្យ​ឃើញ​ក្មេងស្រី​តូច​ម្នាក់​អង្គុយ​ជាប់​ទ្វា​កញ្ចក់​បើកចំហ​នៃ​រថយន្ត​ប៉ា​របស់​នាង ហើយ​សត្វ​ក្ងាន់​គួរ​ឲ្យ​ស្រឡាញ់​នោះ បាន​អើត​ក្បាល​ចូលក្នុង​រថយន្ត ។ បន្ទាប់មក នាង​តូច​បាន​ហុច​ការ៉ុត​ឲ្យ​វា​ស៊ី​យ៉ាង​រំភើបចិត្ត ។​

​សត្វ​ក្តាន់​ញៀន​ញ៉ាម​នេះ ក៏បាន​អើត​ក្បាល​ចូលក្នុង​រថយន្ត​ជា​លើក​ទី​២ ដើម្បី​រក​ការ៉ុត​បន្ថែម​, ប៉ុន្តែ នាង​តូច​បាន​ប្រាប់​ទៅ​វា​ឲ្យ​ចាក​ចេញពី​រថយន្ត​រប​ស់​នាង ៕​