ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣

​ទារិកា​ម្នាក់​បានកើត​ជាមួយ​ជើង​បន្ថែម​ទី​៣ ដុះ​ចេញពី​ខ្នង​របស់​នាង ដោយសារ​ជំងឺ​ដ៏​កម្រ​មួយ​ដែល​ប៉ះពាល់​មកលើ​ទារក​ម្នាក់ ក្នុងចំណោម​ទារក​១​លាន​នាក់ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា Varsha Sena ដែល​បច្ចុប្បន្ន​មាន​អាយុ ២ ឆ្នាំ រស់នៅក្នុង​ទីក្រុង Delhi ប្រទេស​ឥណ្ឌា កើតមក​មាន​ជើង​២​ធម្មតា​, ប៉ុន្តែ ដោយ​ទទួលរង​នូវ​ជំងឺ​ចម្លែក បានធ្វើ​ឲ្យ​រាងកាយ​របស់​នាង​តូច​ដុះ​បន្ថែម​ជើង​ទី​៣ លេច​ចេញពី​ផ្នែក​ចំហៀង​នៃ​ឆ្អឹងខ្នង ។​ ទោះជាយ៉ាងណា ថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិត​បាន​កាត់ផ្តាច់ជើង “រំខាន” នេះចេញរាងកាយរបស់នាង Varsha ហើយ ។

​ជំងឺ​ដ៏​កម្រ​របស់ Varsha ត្រូវបាន​ហៅថា Polymelia -​ដែល​បង្ក​ឲ្យ​មនុស្ស​ម្នាក់​កើតមក​លេច​ចេញ​អវៈយវៈ​បន្ថែម​, ដែល​រឿយៗ​គឺ ដៃ ឬ ជើង ។​

​គួរ​បញ្ជាក់ថា ពួក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Govind Ballabh Pant Hospital ក្នុង​ទីក្រុង Delhi ពុំ​អាច​ធ្វើការ​កាត់ផ្តាច់ “​ជើង​បញ្ញើក្អែក​” នេះ​បាន​ជោគជ័យ​ទេ កាលពី​ចុងខែ​មុ​នេះ ។​

​គ្រូពេទ្យ​វះកាត់​ឈានមុខ​, លោក​វេជ្ជបណ្ឌិត Daljit Singh និយាយថាៈ “​ទារក​នេះ​កំពុង​ទទួល​ជំងឺ​ដ៏​កម្រ​មួយ​មាន​ឈ្មោះថា Polymelia ។ វា​គឺ​ជំងឺ​មួយ ដែល​ក្នុងនោះ​គឺ​មនុស្ស​ម្នាក់​កើតមក​ជាមួយ​អវៈយវៈ​ជាង ៤ ។ មិន​ពុំដែល​ឃើញ​ករណីបែបនេះ​ទេ ក្នុង​រយៈពេល ៥០ ឆ្នាំ មកនេះ​” ។​

​លោក​បន្តថាៈ “​នេះ​ជា​គឺជា​ករណី polymelia ដំបូង ដែល​ក្នុងនោះ​ខួរឆ្អឹងខ្នង​បាន​វិ​វត្ត​ទៅជា​ជើង​បន្ថែម​មួយ​” ៕

ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣ ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣ ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣ ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣

ទារិកា​ម្នា​ក់នៅ​ឥណ្ឌា​កើតមក​មាន​ជើង​៣