ខូចចិត្ត​ត្បិត “​ស្រី​ស្នេហ៍​” ត្រូវ​ឆក់យក​បាត់ ដំរី​១​ក្បាល​ជះ​កំហឹង​កំទេច​ឡាន​អស់​ច្រើន​គ្រឿង​

ដំរី​១​ក្បាល​ស្ថិតនៅ​តំបន់​អភិរក្ស​ធម្មជាតិ​ចិន បាន​ផ្ទុះ​កំហឹង ហើយ​ធ្វើការ​វាយកំទេច​រថយន្ត​ច្រើន​គ្រឿង ព្រោះតែ​ដំរី​ឈ្មោល​១​ក្បាល​ទៀត “​ឆក់​” យក “​ស្រី​ស្នេហ៍​” របស់​វា​ទៅ​បាត់ ។​

​តាម Mirror ហេតុការណ៍​នេះ បានកើត​ឡើង​ពី​ចុង​សប្តាហ៍​មុន ។ ដំរី​១​ក្បាល​នេះ កំពុង​រស់នៅ​តំបន់​អភិរក្ស​ធម្មជាតិ នៃ​ប្រជុំជន Sipsonpanna ខេត្ត Yunnan ប្រទេស​ចិន ។​

​ដំរី​ដ៏​ធំ​នេះ បាន​ផ្ទុះ​កំហឹង​ដើរទៅ​ខាងក្រៅ​តំបន់​អភិរក្ស​ប្រមាណ ២០ នាទី នឹង​បាន​បំផ្លាញ​រថយន្ត​ជាង ១០ គ្រឿង របស់​ភ្ញៀវទេសចរ​មក​ទស្សនា ។ អ្នក​អភិរក្ស​នៅ​ទីនោះ បាន​ប្រាប់ថា វា​ខឹង​ដោយសារ វា​បាន​ត្រូវ “​បដិសេធ​” ហើយ “​ស្រី​ស្នេហ៍​” របស់​វា បាន​ត្រូវ​អា​ឈ្មោល​១​ទៀត បណ្តើរ​យកទៅ​បាត់ ។​

​ខណៈពេល​វា​ជះ​កំហឹង​លើ​រថយន្ត​នោះ ម្ចាស់​យានយន្ត​ទាំងនោះ ក៏បាន​រត់តាម​មក​មើល តែ​បាន​ត្រឹម​…​មើល​ប៉ុណ្ណោះ ។​

​រដ្ឋការ​ចិន​បាន​សន្យា​នឹង​ទូទាត់​សង​រាល់​ការខូចខាត បណ្តាលមកពី​ដំរី​១​ក្បាល​នេះ​ដល់​ភ្ញៀវទេសចរ ។​

​រឿងរ៉ាវ​បានក្លាយ​ជា​ព្រឹត្តិការណ៍​ក្តៅគគុក នៅក្នុង​បណ្តាញ​សង្គម ព្រោះ​គេ​កម្រ​បានឃើញ​របៀប “​ខឹង ប្រច័ណ្ឌ​” របស់​សត្វ ដែល​ស្លូតបូត​នេះ ។ អ្នកខ្លះ​បាន​សំដែង​នូវ​ការយោគយល់ អាណិត​ដល់​វា​ផងដែរ ៕ ដោយ​៖ កណី​ការ​

ខូចចិត្ត​ត្បិត “​ស្រី​ស្នេហ៍​” ត្រូវ​ឆក់យក​បាត់ ដំរី​១​ក្បាល​ជះ​កំហឹង​កំទេច​ឡាន​អស់​ច្រើន​គ្រឿង​​ដំរី​ខូចចិត្ត​ប្រឹង​ច្រាន​គូទ​រថយន្ត ដែល​ទើសមុខទើសមាត់​

ប្រភពៈ CEN