អស់ទាស់​! ប៉ូលីស​ឥណ្ឌា​ដាក់​ថ្នាំខ្លាំង​ចាប់ចង​ស្លាបសេក “​លោក​ចោរ​” កំពូល​លួច​ម្ហូបអាហារ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកស្រុក​

​សត្វ​ស្វា​១​ក្បាល​ដែល​បាន​កំពុង​បង្ក​អន្តរាយ​, បាន​ត្រូវ​ប៉ូលីស​ចាប់ខ្លួន ក្រោយ​វា​ត្រូវបាន​ចោទប្រកាន់​លួច​ម្ហូបអាហារ​របស់​អ្នកស្រុក អស់​រយៈពេល ៦ ខែ មកនេះ ។​

​ប៉ូលីស​នៅក្នុង​ប្រទេស​ឥណ្ឌា និយាយថា ហេតុការណ៍​គួរ​ឲ្យ​ចង់​អស់សំណើច​នេះ បានកើត​ឡើង​នៅ​តំបន់ Sion នៃ​ទីក្រុង Mumbai ហើយ​ពលរដ្ឋ​ក៏បាន​សាទរ ចំពោះ​វិធានការ​របស់​ប៉ូលីស ដែល​បាន​ក្របួច​បាន “​លោក​ចោរ​” ដ៏​កំពូល​លឿន ។​

​ករ​បស់ “​លោក​ចោរ​” ត្រូវ​ទាក់​នឹង​ខ្សែពួរ​, ជើង​ចងខ្សែ និង​ដៃ​ត្រូវ​ចងស្លាបសេក​យ៉ាង​តឹង មុនពេល​អូស​វា​ចូល​ទ្រុង ។​

​ពលរដ្ឋ​និយាយថា នេះ​គឺជា​សត្វ​ស្វា​១​ក្បាល ក្នុងចំណោម​៣​ក្បាល ដែល​កំពុង​ដើរ​ច​ច្រប់​នៅ​ជុំវិញ​ផ្ទះ​ជិតខាង និង​បង្ក​អន្តរាយ ។​

អស់ទាស់​! ប៉ូលីស​ឥណ្ឌា​ដាក់​ថ្នាំខ្លាំង​ចាប់ចង​ស្លាបសេក “​លោក​ចោរ​” កំពូល​លួច​ម្ហូបអាហារ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកស្រុក​

​សូមបញ្ជាក់ថា ពួក​ស្វា​ជាច្រើន​ក្បាល​ត្រូវ​បានឃើញ​នៅក្នុង​បណ្តា​ធុងសំរាម​, ការិយាល័យ និង​ដំបូលផ្ទះ​, ទីកន្លែង​ពួកវា​ស្វែងរក​ចំណីអាហារ ។ ពួក​ស្វា​ទាំងនោះ សូម្បី​វាយប្រហារ​មនុស្ស​ដើម្បី​អាហារ ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​, ពួក​ពលរដ្ឋ​បានឃើញ​ស្វា​១​ក្បាល​សំរុកចូល​ផ្ទះមួយ មុនពេល​ហែក​ខ្នើយ​បំផ្លាញចោល​ជាច្រើន ។ ពួកគេ​ហៅ​អ្នក​ចាប់​ស្វា​ម្នាក់ ដែល​មក​ចាប់​ស្វា​នេះ និង​ប្រគល់​វា​ទៅ​ប៉ូលីស ។​

​ស្វា​នេះ​នឹងត្រូវ​ដោះលែង​ចូលទៅ​តំបន់​ព្រៃ​ភាគ​ខាងជើង​នៃ​ទីក្រុង Mumbai ។​

​មន្ត្រី​មកពី​នាយកដ្ឋាន​សត្វព្រៃ និយាយថា សត្វ​ស្វា​នេះ​នឹង​ព្រលែង​ចូលក្នុង​ព្រៃ ក្រោយពី​វា​ត្រូវបាន​កំណត់ថា វា​នឹង​អាច​រស់រានមានជីវិត​នៅក្នុង​ព្រៃ​នោះ ៕​