តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?

ដោយមាន​ដងខ្លួន​វែង​ដូចជា​ត្រី​នាគ​យក្ស តែ​ក្បាល​មូល ហើយ​វែង និង​មាន​សំណុំ​ឆ្មេ​ញ​ដ៏​មុត​ស្រួច ត្រូវបាន​គេ​ថត​បង្ហោះ​ធ្វើ​ឲ្យ​បណ្តាញ​សង្គម​រំជើបរំជួល នោះ​ជាស​ត្វ​អ្វី ?

​រឿងហេតុ គឺ​សត្វ​ចម្លែក​នេះ បាន​ត្រូវ​រលក​វាយ​ច្រាន​ឡើង​ឆ្នេរសមុទ្រ​១​នៅ Swansea ប្រទេស​អង់គ្លេស ។ តាម​ការចែករំលែករ​បស់​អ្នក​ថតរូប​ភាព​នេះ គឺ​វា​ស្រដៀង​នឹង​សត្វ​ចម្លែក​ក្នុង​រឿង Frankenstein អីចឹង ។ អ្នកទស្សនា​បាន​លើក​នូវ​មតិ​ជាច្រើន ដោយ​អ្នកខ្លះ​ចោទប្រកាន់ថា វា​ជា​លទ្ធផល​នៃ​ការធ្វើ​ពី​កម្មវិធី Photoshop ព្រោះតែ​គេ​ពុំ​កំណត់​បាន​អត្តសញ្ញាណ ។​

​មនុស្ស​មួយចំនួន​ថា​វា​ជា​ប្រភេទ​ត្រី Hairtail តែ​ពេល​យក​រូបភាព​ត្រី​នេះ​មក​ផ្ទឹម​មើល វា​ពុំ​ដូចគ្នា​ទេ ។​

​មនុស្ស​ខ្លះ​ទៀតថា វា​ស្រដៀង​នឹង​ត្រី​នាគ​សមុទ្រ Oarfish ដ៏​ល្បីល្បាញ ព្រោះ​មាន​សមត្ថភាព​ព្យាករណ៍​ការរញ្ជួយ​ដី​ដ៏​ស័​ក្ខិ​សិទ្ធ ។ ប៉ុន្តែ វា​ក៏​ពុំមែន​ដែរ ព្រោះ​ក្បាល​របស់​វា​ខ្លី ។​

​​តើ​ចុងក្រោយ វា​គឺជា​សត្វ​អ្វី ? តាម​អ្នកជំនាញការ​ពី​ត្រី ហើយក៏​ជា​នាយក​សារៈមន្ទីរ​មច្ឆា​វិទ្យា​របស់​អូស្ត្រាលី លោក Mark McGrouther បាន​សន្និដ្ឋានថា វា​ជា​ប្រភេទ​ត្រី pike eel – ប្រភេទ​ត្រី​និយម​ស្វែងរក​ចំណី​នៅពេល​យប់ ។​

​ហៅថា​ត្រី តែ​ការពិត​វា​ជា​អម្បូរ​អន្ទង់​ម្យ៉ាង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Muraenesox bagio ។ គេ​ច្រើន​ឃើញ​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ច្រើន​រក​ចំណី​តាម​ច្រកទ្វា​នៃ​ដៃសមុទ្រ ។​

​ជា​មធ្យម វា​មាន​បណ្តោយ​ប្រមាណ ១,៨ ម៉ែត្រ និង​មុជ​ទឹកបាន​ដល់​ជម្រៅ ១០០ ម៉ែត្រ ដើម្បី​រក​ចំណី ៕ ដោយ​៖ សូលី​សា​

តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?​អ្នកខ្លះ រារែក​ចិត្ត ព្រោះ​ពុំ​ច្បាស់​ថា​ជា​ត្រី​អ្វី​

តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?​រូប​ត្រី Haittail ពុំ​ស្របគ្នា​នឹង​ត្រី​ចម្លែក​នោះទេ​

តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?ស្រី​នាគ​សមុទ្រ Oarfish

តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?Pike Eel

តើ​រូបថត “​សត្វ​ចម្លែក​” មាន​មាត់​វែង​ដូចជា​ក្រពើ តែ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ កំពុង​អ​ន្រួ​ន​ពិភព​អ៊ី​ន​ធើរ​ណែ​ត​ជា​សត្វ​អ្វី ?​សំណុំ​ឆ្មេ​ញ​ដ៏​មុខស្រួច​របស់​ត្រី Pike Eel

ប្រភពៈ CEN