ញាក់សាច់​! កម្មករសំណង់​ម្នាក់​ត្រូវ​ដែក​សរសៃ​ធ្លាក់​ពីលើ​ចំក្បាល​បុក​ទម្លុះ​លលា​ដ៏​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​

​កម្មករ​សំណាង់​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​រួច​ផុតពី​អាយុជីវិត​ដ៏​អស្ចារ្យ ថ្វីបើ​ក្បាល​របស់គាត់​ត្រូវបាន​ដោត​ជាប់​ស្កឹ​ង​ដោយ​ដែក​សរសៃ​សំណង់​ប្រវែង ៧ ហ្វ៊ូ​ត ដែល​បាន​បុក​ទម្លុះ​លលា​ដ៏​ក្បាល​របស់គាត់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​ស្លុតរន្ធត់​បែបនេះ​ក្តី ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា កម្មករសំណង់​ម្នាក់​ឈ្មោះ Mohammad Guddu អាយុ ២៤ ឆ្នាំ ខណៈ​កំពុង​លាយ​ស៊ីម៉ងត៍ នៅក្នុង​ការដ្ឋាន​សំណង់​១​កន្លែង​ក្នុង​ប្រជុំជន Malad, ទីក្រុង Mumbai, នៅពេលនោះ​ក៏​ស្រាប់តែ​ដែក​សរសៃ​១​បាន​ធ្លាក់​ពី​ជាន់ខ្ពស់​ខាងលើ មក​ត្រូវ​ចំក្បាល​របស់គាត់ បណ្តាល​ឲ្យ​ធ្លុះ​លលា​ដ៏​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង និង​ដោត​ជាប់​ស្កឹ​ង​តែម្តង ។​

​រូបភាព និង​លទ្ធផល​របស់ X-rays ដ៏​គួរ​ឲ្យ​រន្ធត់ បានបង្ហាញ​ឲ្យ​ទំហំ​នៃ​របួស​របស់គាត់ គឺ​ត្រូវ​ដែក​សរសៃ​សំណង់​ដោត​ជាប់​បញ្ចាក​កណ្តាល​ក្បាល​ទាំងស្រុង ។​

​ទោះជា​យ៉ាងណា កម្មករ​រងគ្រោះ​នេះ ត្រូវបាន​ជួយសង្គ្រោះ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​មកពី​មន្ទីរពេទ្យ​រដ្ឋ ធ្វើការ​វះកាត់​ដកយក​ដែក​នោះ​ចេញ ដោយ​ប្រើ​រយៈពេល​អស់ ៥ ម៉ោង ។​

​បច្ចុប្បន្ន Guddu បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​កំពុង​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ ខណៈ​ផ្នែក​ខាងឆ្វេង​នៃ​ខ្លួន​របស់គាត់​ត្រូវ​ខិ្វ​ន ។​

​ទោះជា​យ៉ាងណា ក្រុមគ្រូពេទ្យ​ជឿថា របួស​របស់​បុរស​នេះ​នឹង​បានជា​សះស្បើយ​ឡើងវិញ នៅក្នុង​រយៈពេល ៣ ខែ ក្រោយ ។​

​វេជ្ជបណ្ឌិត Batuk Diyora គ្រូពេទ្យ​វះកាត់​ដែល​ដឹកនាំ​ក្រុម​ជួយសង្គ្រោះ Guddu និយាយថាៈ “​វា​គឺជា​អ​ម្ភូ​ត​ហេតុ​មួយ ដែល​បុរស​នេះ​បាន​នៅមាន​ជីវិត ពីមុខ​របួស​ដ៏​សាហាវ​បែបនេះ​” ។​

Guddu ទំនង​ត្រូវ​នៅ​សម្រាក​ព្យាបាល​យ៉ាងតិច ២ សប្តាហ៍​ទៀត មុនពេល​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅផ្ទះ​វិញ ។​

​យ៉ាងណាមិញ បណ្តា​មិត្តភក្តិ និង​មិត្ត​រួម​ការងារ​របស់គាត់ ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក បាន​និយាយថា ពួកគេ​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ និង​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ ដែល Guddu អាច​នៅមាន​ជីវិត​ពី​ហេតុការណ៍​ដ៏​អាក្រក់​នេះ ។​

​មិត្តភក្តិ​និយាយថាៈ “Guddu ទើបតែ​បាន​ចូលរួម​ធ្វើ​ការងារ​រយៈពេល ១៥ ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែ គាត់​ក៏បាន​ជួប​គ្រោះ​អកុសល​នេះ​តែម្តង​” ៕​
ញាក់សាច់​! កម្មករសំណង់​ម្នាក់​ត្រូវ​ដែក​សរសៃ​ធ្លាក់​ពីលើ​ចំក្បាល​បុក​ទម្លុះ​លលា​ដ៏​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​ ញាក់សាច់​! កម្មករសំណង់​ម្នាក់​ត្រូវ​ដែក​សរសៃ​ធ្លាក់​ពីលើ​ចំក្បាល​បុក​ទម្លុះ​លលា​ដ៏​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​

ញាក់សាច់​! កម្មករសំណង់​ម្នាក់​ត្រូវ​ដែក​សរសៃ​ធ្លាក់​ពីលើ​ចំក្បាល​បុក​ទម្លុះ​លលា​ដ៏​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​