បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​

​បុរស​ម្នាក់​ដែល​បាន​ច្នៃ​ដំឡើង​យន្តហោះ​ប្រភេទ Boeing 727 ធ្វើជា​ផ្ទះ​ស្នាក់នៅ​រួចមកហើយ នៅ​កណ្តាល​ព្រៃ​មួយ​ស្ថិតក្នុង​រដ្ឋ Oregon សហរដ្ឋអាមេរិក​, ថ្វីៗ​នេះ បានគ្រោង​នឹង​ទិញ​យន្តហោះ​អេតចាយ​១​គ្រឿង​ប្រភេទ Boeing 747 (​ផ្ទុក​អ្នកដំណើរ​រហូតដល់ ៦៦០ នាក់​) មក​ច្នៃ​ធ្វើជា “​ផ្ទះ​យន្តហោះ​” ទី​២​មួយទៀត នៅក្នុង​ប្រទេស​ជប៉ុន ។​

​លោក Bruce Campbell ដែល​បាន​ចំណាយពេល​ស្នាក់នៅ​កន្លះ​ឆ្នាំ នៅក្នុង​ប្រទេស​ជប៉ុន បាន​និយាយថា គាត់​កំពុង​រកមើល​យន្តហោះ​អេតចាយ​១​គ្រឿង​ប្រភេទ Boeing 747-400 -​ត្រូវបាន​ប្រាស់​ដោយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងនោះ​រួមមាន​៖ United, British Airways និង Delta – យកមក​ច្នៃ​ធ្វើជា​ផ្ទះ​យន្តហោះ​ទី​២ នៅក្នុង​ទីក្រុង Miyazaki ប្រទេស​ជប៉ុន ។​

​ក្នុង​រយៈពេល​ជាង ១៥ ឆ្នាំ មកនេះ លោក Campbell ដែលជា​អតីត​វិស្វករ​អគ្គិសនី​ម្នាក់ បាន​កំពុង​រស់នៅក្នុង “​ផ្ទះ​យន្តហោះ​” Boeing 727 តាំងពី​ឆ្នាំ ១៩៩៩ ក្នុង​ដី​ទំហំ ១០ ហិច​តា ស្ថិតនៅ​ក្នុងព្រៃ​មួយ​នៃ​ទីក្រុង Portland ។​

​គួរ​បញ្ជាក់ថា នៅក្នុង​វ័យ ២០ ឆ្នាំ គាត់​បាន​ចំណាយលុយ​ប្រមាណ ២៣,០០០ ដុល្លារ​អាមេរិក សម្រាប់​ដី ១០ ហិច​តា ខាងលើនេះ ។ ក្រោយមក ដោយ​ចង់​មានគំនិត​ប្លែក​ពី​គេ គាត់​ក៏បាន​ទិញ​យន្តហោះ​អេតចាយ​១​គ្រឿង​ប្រភេទ Boeing 727 ក្នុងតម្លៃ ១០ ម៉ឺន​ដុល្លារ ដើម្បី​ច្នៃ​ធ្វើជា​ផ្ទះ​រស់នៅ​ក្នុងព្រៃ​នេះ ។​

​ផ្ទះ​យន្តហោះ​ច្នៃ​ពី 727 នេះ​មានដូចជាៈ បន្ទប់​គេង​, កន្លែង​ទទួលភ្ញៀវ​, ផ្ទះបាយ​, បន្ទប់​បោកគក់ និង​បន្ទប់ទឹក ។ ទាំង​ថ្លៃ​យន្តហោះ និង​ថ្លៃ​គ្រឿង​បរិក្ខារ​ផ្ទះ សរុប​ទាំងអស់​គឺ ២២ ម៉ឺន​ដុល្លារ ៕

បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​

បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​

បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​

បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​ បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​ បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​បុរស​ម្នាក់​ដែល​ស្នាក់​នៅក្នុង​យន្តហោះ Boeing 727 ជាង​១៥​ឆ្នាំ គ្រោង​ច្នៃ​”​ផ្ទះ​យន្តហោះ​”១​ទៀត​នៅ​ជប៉ុន​