ជនបរទេស​៥១​សញ្ជាតិ ប្រមាណ​ ​ជាង ៥.០០០​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​

: ​សម្តេច​ក្រឡា​ហោ ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ភូមិ​-​ឃុំ​​មាន​សុវត្ថិភាព​នៅ​ក្រសួងមហាផ្ទៃ
​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ថា សន្និបាត​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ គឺ​ពិត​​ជាមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​​ដែល​ត្រូវ​ដោះស្រាយ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា សភា​ណ​ការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​ក្នុង​ឆ្នាំ​២០១៥ មាន​លក្ខណៈ​ល្អប្រសើរ ខឿន​សន្តិសុខ​ជាតិ ត្រូវបាន​ពង្រឹង តំបន់​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ សកម្ម​​ភាព​បង្កចលាចល​ត្រូវបាន​រាំងខ្ទប់ និង​បាតុកម្ម កូដកម្ម មានការ​ថយចុះ​។

​ការគ្រប់គ្រង​ជនបរទេស​ត្រូវបាន​រិត​បន្តឹង ជនបរទេស​ប្រមាណ​ជាង ៥.០០០​នាក់ និង​៥១​សញ្ជាតិ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​។ បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយ​​ចុះ និង​ការបង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​បង្កើន​យ៉ាងខ្លាំង​ក្លា​៕​

ជនបរទេស​៥១​សញ្ជាតិ ប្រមាណ​ ​ជាង ៥.០០០​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​

ជនបរទេស​៥១​សញ្ជាតិ ប្រមាណ​ ​ជាង ៥.០០០​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​