ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016 ​បានមក​ដល់​ខេត្តកំពង់ចាម​ហើយ​

កំពង់ចាម​: បន្ទាប់ពី​ការប្រកួត​បើកឆាក​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football  Festival 2016 នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​សប្តាហ៍​កន្លងទៅ  ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពង់ចាម​នៅខាងមុខ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២០-២១ ខែកុម្ភៈ​នេះ ដោយមាន​ការចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន  ៤៦ ក្រុម កីឡាករ​សរុប​ចំនួន ៣២២ នាក់ ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នៅ​រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា  គេ​បាន​រកឃើញ​ក្រុម​ជើងឯក ចំនួន ៥ ក្រុម​នៅ​ខេត្តកំពង់ចាម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ១៣ ខែមីនា នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខ​សាល​មហោស្រព​ដើម្បី​ឈានទៅ​ដណ្តើម​ជើងឯក Tiger Street Football Festival 2016 រួមជាមួយ​ទឹកប្រាក់ 10,000 ដុល្លា​។ ក្រុម​ដែល​បានឈ្នះ​ការប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ចាម រួមមាន​ក្រុម Inter KPC ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ១ បានទទួល​រង្វាន់​ជា​ប្រាក់ 1,500 ដុល្លារ  ក្រុម Red Dewil ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ២ បានទទួល​រង្វាន់​ជា​ប្រាក់ 1,000​ដុល្លារ ក្រុម M.S Sport ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៣ បានទទួល​រង្វាន់​ជា​ប្រាក់ 500 ដុល្លារ ក្រុម កសិកម្ម ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៤ បានទទួល​រង្វាន់​ជា​ប្រាក់ 200 ដុល្លារ និង​ក្រុម​ជ័យលាភី​លេខ ៥ គឺ ក្រុម Hour Sing Sport​។​

​សំរាប់​ការប្រកួត​បាល់​ទាត់ Tiger Street Football  Festival 2016 នៅ​ខេត្តកំពង់ចាម​នេះ យើង​ទទួលបាន​អ្នកគាំទ្រ​ចួ​ល​រួម​យ៉ាងច្រើន​កុះករ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រកួត និង​មាន​អ្នកចូលរួម​ទស្សនាការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជាច្រើន​ពាន់​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ពេញ​កន្លងទៅនេះ​។​

​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2016 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺៈ នៅ​ខេត្ត​ខេត្តសៀមរាប នៅខាងមុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ នៅ​ថ្ងៃទី ២៧ - ២៨ ខែកុម្ភៈ​ខាងមុខនេះ​។
    
​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​គាំទ្រ​និង​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ ជាពិសេស​ចូល​រូ​ម​រីករាយ​សប្បាយ​ទាំងអស់គ្នា​នូវ​ការប្រគំ​តន្ត្រី ចូលរួម​ដោយ​តារា​ល្បីៗ ដូចជា លោក​ខេមរៈ​សេរី​មន្ត កញ្ញា ឱក​សុគន្ធ​កញ្ញា លោក ខេ​ម កញ្ញា ពេជ្រ សោភា លោក ណុប បា​យ៉ា​រិ​ទ្ធ លោក​ប៊ុត សីហា ជាដើម ចាប់ពី​ម៉ោង ៧ យប់​តទៅ ។​

​ស្តែងចេញ​នូវ​ភាព​អស្ចារ្យ ដណ្តើម​យកក្តី​សុ​បិ​ន្ត​អ្នក ជាមួយ Tiger Street Football  Festival 2016

​ពិសា​ដោយ​ការទទួលខុសត្រូវ​

ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016  ​បានមក​ដល់​ខេត្តកំពង់ចាម​ហើយ​

ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016  ​បានមក​ដល់​ខេត្តកំពង់ចាម​ហើយ​

ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016  ​បានមក​ដល់​ខេត្តកំពង់ចាម​ហើយ​