​វិធី​បំបាត់​អា​ការៈឈឺ​ចុកចាប់​ពេល​មាន​ផ្ទៃពោះ​៧​ខែ​

​វិធី​បំបាត់​អា​ការៈឈឺ​ចុកចាប់​ពេល​មាន​ផ្ទៃពោះ​៧​ខែ​

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៧​ខែ នោះ​កូន​ក្នុង​ផ្ទៃ​គឺ​មាន​លក្ខណៈ​ធំ​ហើយ ដូចនេះ​វា​ធ្វើឲ្យ​អ្នក​ម្តាយ​មាន​សម្ពាធ​ជាខ្លាំង ជាពិសេស​ផ្នែក​ខាងក្រោម គឺ​ពី​ចង្កេះ​ដល់​ជើង វា​អាច​ធ្វើឲ្យ​អ្នក​ម្តាយ​មាន​អា​ការៈចុកបាន​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ធ្វើឲ្យ​អាការៈ​ទាំងនេះ​ធូរស្រា​លបាន​?

  1. ​អ្នក​ត្រូវ​តែ​ចេះ​ស្វែងរក​របៀប​ក្នុងការ​គេង​ឲ្យបាន​ត្រឹមត្រូវ ទើប​វា​អាច​ជួយ​អ្នក​មិនសូវ​មាន​អា​ការៈចុក​ចង្កេះ ឬ​ជើង​។​
  2. ​នៅពេល​ដែល​អ្នក​គេង អ្នក​អាច​គេង​បែរ​ទៅ​ខាងឆ្វេង រួច​នៅ​ចន្លោះ​ជើង​អ្នក​អាច​កៀប​ខ្នើយ​មួយ​នៅ​ចំ​កណ្តាល​ជង្គង់​ទាំងសងខាង​របស់​អ្នក​បាន នោះ​វា​ក៏​អាច​ជួយ​អ្នក​បាន​ខ្លះ​ដែរ​ពី​អា​ការៈឈឺ​ចុកចាប់​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​អ្នក​។​
  3. ​នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់ អ្នក​មិន​ត្រូវ​ប្រើ​តែ​កាយវិកា​ដូចគ្នា​ក្នុងការ​អង្គុយ និង​ឈរ​នោះទេ ហើយក៏​មិន​ត្រូវ​ឈរ ឬ​អង្គុយ​លើស​ពី​កន្លះ​ម៉ោង​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ចុក​ចង្កេះ និង​ជើងបាន​។​
  4. ​ចំនុច​ដែល​សំខាន់​ជាងគេ​គឺ អ្នក​មិន​ត្រូវ​លើ​ក​របស់​ធ្ងន់​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​ចង្កេះ​អ្នក​ឈឺ​នោះ​ទេ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀតផង​។​
  5. ​អ្នក​ក៏​អាច​ហែល​ទឹក​បាន​ដូចគ្នា ព្រោះ​ការ​ហែល​ទឹក​នេះ​អាច​ធ្វើឲ្យ​អ្នក​មិនមានអា​ការៈ​ឈឺចង្កេះ និង​ជើងបាន នោះ​អា​ការៈឈឺ​ចុកចាប់​ទាំងនេះ​នឹង​បាត់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។