ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុង​ខណ្ឌច្បារអំពៅបានរអ៊ូរទំាបា្រប់កោះសន្តិភាព​ពីការលំបាកក្នុងការទំនាក់ទំនង​ជាមួយប៉ូលិស ​ព្រោះពេលពួកគាត់សួរនំា​អំពីនីតិវិធីនៃការធ្វើ អត្តសញ្ញាណប័ណ្ណ ​ឬផ្តល់អត្តសញ្ញាណប័ណ្ណគឺពិបាកទាក់ទង ​ហើយជាងនេះទៀតពេល​មានរឿងហេតុប្តឹង​ផ្តល់គ្នាកើត​ឡើងម្តងៗ ​ទៅដាក់ពាក្យបណ្តឹង ​ក៏លោកប៉ូលិសខណ្ឌមិនទទួលផងដែរ ហើយថាបញ្ហានេះមិ​ន​មែនទើបនឹងកើតលើកទី១នោះទេ ។

ក្រុមប្រជាពលរដ្ឋដែលជួបរឿងរ៉ាវ ​បានសំណូមពរដល់ស្នងការនគរបាលរាជធានីភ្នំពេញ ​លោក ជួន សុវណ្ណ ជួយពិនិត្យមើលលោកអធិការ ​អធិការនគរបាល​ខណ្ឌច្បារអំពៅផង បើនៅតែមាន​​សកម្មភាព​ដូចការចោទប្រកាន់​របស់ប្រជាពលរដ្ឋខាងលើនោះមែន ​អាចនឹងធ្វើឲ្យមាន​ការបាត់សំឡេងឆ្នោត ។

យ៉ាងណាក៏ដោយ ​នៅរសៀលថ្ងៃទី២៣ កុម្ភៈ ២០១៦ ​គេហទំព័រកោះសន្តិភាពមិនអាច​រកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីលោក ​អេម សារ៉ាវុធ ​អធិការនគរបាលខណ្ឌច្បារអំពៅ ៕