អាមេរិក កូរ៉េខាងត្បូង ពន្យារពេលពិភាក្សា លើការបំពាក់ប្រព័ន្ធ ការពារមីស៊ីលឆ្លងទ្វីប

សេអ៊ូល៖ យោងតាមប្រភពពី ក្រសួងការពារជាតិ កូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួន និងសមភាគីអាមេរិក បានពន្យារពេល សម្រាប់កិច្ចពិភាក្សាផ្លូវការ ទៅលើការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល របស់អាមេរិក នៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភព ផ្ទៃក្នុងកូរ៉េខាងត្បូងលោក មូនសាង យុន បន្ដទៀតថា វាជាជំហាន ចុងក្រោយ ប៉ុន្ដែមានរឿងជាច្រើនទៀត ដែលត្រូវពិគ្រោះយោបល់គ្នា មុនពេលកិច្ចប្រជុំផ្លូវការមកដល់។

លោកបានបន្ដទៀតថា កិច្ចចុះហត្ថលេខានេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ ដើម្បីកំណត់ការចាប់ផ្តើម ចរចាទ្វេភាគីជាផ្លូវការ លើការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីលឆ្លងទ្វីបនោះ ហើយវាក៏ត្រូវបានគេស្គាល់ថា ជាស្ថានីយការពារជាតិ របស់កូរ៉េខាងត្បូងដ៏ខ្ពស់បំផុត ដោយកិច្ចចុះហត្ថលេខាង ត្រូវចំណាយរយៈពេល ២ថ្ងៃ ដើម្បីសម្រេចជាផ្លូវការ។

ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បានឲ្យដឹងថា ការពន្យារពេលពិភាក្សានេះ ប្រហែលជាមានការពាក់ព័ន្ធជាមូយនឹង ដំណើរទស្សនៈកិច្ចរបស់ រដ្ឋមន្រ្តីការបរទេស ចិន លោក វ៉ាង យី រយៈពេល ៣ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាគ្នាជាមួយនឹង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃើរី។

អ្នកការទូត កំពូលទាំងពីររូបនេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាជុំវិញការ ដាក់ទណ្ឌកម្ម បន្ថែមលើ កូរ៉េជើង ចំពោះការធ្វើ តេស្តអាវុធនុយក្លេអ៊ែរ របស់ខ្លួន កាលពី ថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០១៦ កន្លងទៅនេះ៕

អាមេរិក កូរ៉េខាងត្បូង ពន្យារពេលពិភាក្សា លើការបំពាក់ប្រព័ន្ធ ការពារមីស៊ីលឆ្លងទ្វីប