កូរ៉េ អរគុណកម្ពុជា ដែលចាប់ខ្លួន ជនជាតិកូរ៉េរក ស៊ីគ្រឿងញៀន បញ្ជូនទៅប្រទេស កំណើតវិញ

ភ្នំពេញ៖ ស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណដល់ សមត្ថកិច្ចកម្ពុជា ដែលបានចាប់ខ្លួន ជនជាតិកូរ៉េជួញដូរ គ្រឿងញៀនចំនួន ៤នាក់ (និវេទន៍ក្រហម) បញ្ជូនទៅកាន់ប្រទេសកូរ៉េវិញ។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងជំនួបជាមួយលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ តំណាងរដ្ឋអាជ្ញា និងស្ថានកុងស៊ុលសាធារណកូរ៉េ បានថ្លែងអំណរគុណ ដល់មន្ដ្រីអនុវត្ដច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំ ចាប់ខ្លួនជនជាតិកូរ៉េចំនូន ៤នាក់ កាលពីពេលកន្លងទៅ ដែលបានមកលាក់ខ្លួន នៅប្រទេសកម្ពុជា បានសំរេចជោគជ័យ តាមសំណើរបស់ភាគីកូរ៉េខាងត្បូង៕

កូរ៉េ អរគុណកម្ពុជា ដែលចាប់ខ្លួន ជនជាតិកូរ៉េរក ស៊ីគ្រឿងញៀន បញ្ជូនទៅប្រទេស កំណើតវិញ