ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ​៖​បុរស​រង​គ្រោះ​ម្នាក់​បាន​ប្រមូល​សំរាម​ដុត​ក្នុង​ចំការ ផ្ទុះ​គ្រាប់​បណ្តាល​ស្លាប់​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ចំការ ភូមិ​សាយ​សា​ម៉​ន ឃុំ​ចំណោម​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ បុរស​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ មឿ​ន វី អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ  បើ​តាម​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គឺ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បណ្តាល​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់ មូលហេតុ​ជន​រង​គ្រោះ​បាន​ប្រមូល​ស្លឹកឈើ​ដុត​គល់​ដើម​អំពិលទឹក នៅ​ពេល​ដុត​បាន​ផ្ទុះ​គ្រាប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ មឿ​ន វី ស្លាប់​ភ្លាម​ៗ​អំបែង​គ្រាប់​សុះ​ពេញ​ខ្លួន​។

លោក ស៊ី ឌី អធិការ​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា​៖​ចំណុច​ដែល​ជន​រង​គ្រោះ​ដុត​ស្លឹកឈើ​ផ្ទុះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នោះ​មិនដឹង​ថា ជា​ប្រភេទ​គ្រាប់​អ្វី​នោះ​ទេ តែ​គ្រាប់​មិន​ផ្ទុះ​នេះ​សល់​ពី​សម័យ​សង្គ្រាម​ព្រោះ​តំបន់​សាយ​សា​ម៉​ន​នេះ​សមរភូមិ​ក្តៅ​នា​សម័យ​សង្គ្រាម​ដែល​បន្សល់​ទុក​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី បើ​បងប្អូន​ប្រជាពលរដ្ឋ​ជីក ឬ​ដុត​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន បើ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់ ជៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ៕