Couple Run ឧបត្ថម្ភទឹកប្រាក់ចំនួន ៦៦០០ដុល្លារ ទៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថវិកាពាក់កណ្ដាល ដែលទទួលបានពីការ លក់សំបុត្រក្នុង ព្រឹត្តិការណ៍រត់ជាគូ “Couple Run” ដែលមានចំនួន ៦៦០០ដុល្លារ នេះត្រូវបានប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំផ្ទាល់។

ដូចបានដឹងអំពី ព្រឹត្តិការណ៏ដំបូងបង្អស់ “Couple Run” ថ្ងៃទី១៤ កុម្ភៈ នៅពហុកីឡាដ្ឋាន ជាតិអូឡំាពិក ដែលមានការ រៀបចំឡើងដោយ ក្រុមហ៊ុន Ice Watch រួមសហការពីសហពន្ធ័ ខ្មែរអត្តពលិកម្មស្មគ្រ័ចិត្ត និងក្រសូងអប់រំយុវជន និងកីឡា Phillip Bank , True money , Ice park , Berroca, Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze, Cam-Idea និង ក្រុមហ៊ុនឌីជី អ៊ីនធឺណិត។

ជាលទ្ធិផល គឺទទួលបានជោគជ័យ ដោយមានអ្នកចូលរួម ទិញសំបុត្រច្រើនហួស ពីការរំពឹងទុក។ នៅក្នុងព្រឹត្តិការណ៏នោះដែរ គឺមិនមែនមានតែ យុវវ័យប៉ុណ្ណោះទេ ក្នុងនោះក៏មានមនុស្ស វ័យចំណាស់ចូលរួមរត់ ដើម្បីសុខភាព និងយកថវិកាជួយកុមារ នៅពេទ្យគន្ធបុប្ផាផងដែរ។

លោក សួង ស៊ីម នាយកប្រតិបត្តិក្រុមហ៊ុន Ice Watch បានថ្លែងក្នុងពេលប្រគល់ ថវិកាជូនទៅខាង មន្ទីពេទ្យ ផងដែរថា “ការបរិច្ចាគថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា ជារឿងល្អមួយដើម្បី ជួយដល់ក្មេងៗ និងប្រជាជនដែលមិន មានលទ្ធភាពគ្រប់គ្រាន់ ។ មន្ទីរពេទ្យគន្ធបុប្ផាមិន អាចអត់ជំនួយបានទេ មានតែបន្ថែម អ៊ីចឹងសូមឲ្យប្រជាជន ខ្មែរទាំងអស់ ជួយសង្គមយើង ជួយប្រជាជនយើង។ ម្នាក់ៗតែបន្តិចៗ ១ពាន់រៀល ៤ពាន់រៀល ១ដុល្លារ គឺយើងអាចជួយ បានហើយ។ ប្រជាជនយើងមានច្រើន លាននាក់ណាស់។ ថវិកាប្រមូលផ្ដុំឡើង គឺច្រើនមែនទែន ដូច្នេះយើងមានលទ្ធភាព អាចជួយសង្គមយើងហើយ” ។

លោកបញ្ជាក់បន្ថែមថា Ice-watch នឹងបង្កើតឲ្យមានព្រឹត្តិការណ៍ ពិសេសផ្សេងៗទៀត ដោយមួយភាគនៃ ថវិកានឹងរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដាច់ស្រយាល ជាពិសេសនោះក្រុមហ៊ុន នឹងនៅបន្តក្នុងការ ស្វែងរកថវិកាជួយមន្ទីរ ពេទ្យគន្ធបុប្ផាជាបន្តទៀត៕