ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ

ទីក្រុងប៊ែកឡង់ៈ ក្រុមហ៊ុនអាល្លឺម៉ង់ មួយនិយាយថា ពួកគេកំពុងតែបង្កើត ប៊ិចមួយដែលផ្តល់ ជាសញ្ញាញ័រនៅពេល ដែលអ្នកសរសេរ  មានកំហុសនៅពេលកំពុងសរសេរ។
ប្រភពពត៌មាន របស់អង់គ្លេស The Daily Telegraph បានធ្វើសេចក្តីរាយការណ៍ថា ឧបករណ៍ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដើម្បីរៀបចំ ការសរសេរឲ្យបានត្រឹមត្រូវ ដោយវាអាចពិនិត្យទោះលើ ទំរង់នៃក្រដាស់ ពិនិត្យទាំងការសរសេរ នឹងវេយ្យាករណ៍ ក្នុងអំឡុងពេលដែលអ្នកកំពុងសរសេរ។

ដោយឡែក ប៊ិចដ៏ទំនើបនេះមាន២ទំរង់ ដូចជាទំរង់អក្សរវិចិត្រសាស្រ្ត និងទំរង់អក្ខារាវិរុទ្ធ ដោយវាអាចបញ្ចេញ ជាសញ្ញាញ័រនៅពេលដែលអ្នក សរសេរមានកំហុសខាងផ្នែក អក្ខរាវិរុទ្ធ និង វេយ្យាករណ៍ជាដើម។

ក្រុមអ្នកបង្កើតប៊ិចនេះ បាននិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យា អ៊ិនធើណេតដើម្បីរកប្រាក់ចំនូល ឲ្យបានច្រើន ដើម្បីមានការអភិវឌ្ឍន៍ ខាងផ្នែកទីផ្សាររបស់ពួកគេ៕

ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ

ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ

ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ

ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ

  • ប៊ិចទំនើប អាចបង្ហាញ អំពីកំហុស នៅក្នុងការសសេរ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:កំសាន្ត
Tags: