មូលហេតុ​ទាំង​១០​យ៉ាង​ដែល​ការ៉ុត​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​

មូលហេតុ​ទាំង​១០​យ៉ាង​ដែល​ការ៉ុត​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​

១. ធ្វើអោយ​ការមើលឃើញ របស់​អ្នក​មាន​ភាពប្រសើរឡើង​
    ការយល់ឃើញ​របស់​វ​ប្បធម៌​លោកខាងលិច ដែល​ជឿ​ថា ការ៉ុត​គឺ​ល្អ​សម្រាប់​ភ្នែក នោះ​គឺជា​ការពិត​មួយ ដែល​ត្រឹមត្រូវ​។ បន្លែ​ការ៉ុត​គឺ សំបូរ​ទៅ​ដោយ​សារជាតិ បេតា​ការ៉ូ​តែន ( beta- carotene) ដែល​វា​ត្រូវ​បាន បំលែង​ទៅជា វីតាមីន A នៅក្នុង​ថ្លើម​។ វីតាមីន A​នេះ ត្រូវបាន​បញ្ជូន​ទៅ​ក្នុង រ៉េ​ទីន​ភ្នែក​(retina) និង ទៅកាន់ ពណ៌​នៃ​បាត​ភ្នែក (rhodopsin) ដែល​វា​ជា​សារធាតុ​ពណ៌​ស្វាយ​ចាំបាច់ ដល់​ការមើលឃើញ​នៅក្នុង​ពេល​យប់​។​
      សារជាតិ បេតា​ការ៉ូ​តែន ( beta- carotene)​នេះ ក៏​ត្រូវបាន​គេ​បង្ហាញថា វា​អាច​ជួយ​ការពារ​ប្រឆាំងនឹង​ឱនភាព នៃ​ការមើលឃើញ និង ជំងឺ​ឡើងបាយ​ដែល​តែង​កើតមាន​ចំពោះ​មនុស្ស​ចាស់​។ ការសិក្សា​បាន​រកឃើញថា អ្នក​ទាំង ឡាយ​ណា ដែល​បាន​ទទួលទាន​ជាតិ​ការ៉ូ​តែ​ន​នេះ​បាន​ច្រើន​បំផុត គឺ​អាច​កាត់បន្ថយ​បាន​នូវ​ការ​ប្រឈម​នឹង ការមើល​មិនសូវ​ឃើញ បាន​ដល់ ៤០​ភាគរយ ច្រើនជាង អ្នក​ដែល​បាន​ទទួលទាន​វា​បាន​ក្នុង​កម្រិត​តិចតួច​។​

២. ការពារ​ជំងឺមហារីក​
      ការសិក្សា​បាន​បង្ហាញថា ការ៉ុត​អាចជួយ​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ ប្រឈម​នឹង​ជំងឺមហារីក​សួត​, មហារីក​សុដន់ និង ជំងឺមហារីក​ពោះវៀន​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ទើប​នឹង​បាន​រកឃើញ​ពី​សារជាតិ falcarinol និង falcarindiol ដែល​មាន​នៅក្នុង​ការ៉ុត ដែល​សារជាតិ​ទាំងពីរ​នេះ​គឺ មាន​មុខងារ​ប្រឆាំងនឹង​ជំងឺមហារីក​។​
      សារជាតិ falcarinol គឺជា​ថ្នាំ​ធម្មជាតិ សំលាប់​សត្វល្អិត ដែល​ត្រូវបាន​បង្កើត​ដោយ​បន្លែ​ការ៉ុត ដែល​បាន​ការពារ ឬ​ស​របស់​វាពី ពពួក​ជំងឺផ្សិត​។ ការ៉ុត​គឺជា​ប្រភព​តែមួយគត់ នៃ​សារធាតុ​ផ្សំ​ប្រភេទ​នេះ​។ ការសិក្សា​បាន​បង្ហាញថា កណ្តុរ​ដែល​បាន​ស៊ី​ការ៉ុត គឺ​អាច​កាត់បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក បាន​១​ភាគ​៣​។​

៣. ប្រឆាំង​នឹង​ភាព​ចាស់ជរា​
      កម្រិត​ដ៏​ខ្ពស់​នៃ​សារជាតិ បេតា​ការ៉ូ​តែន ( beta- carotene) បាន​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុក​ស៊ីត ចំពោះ​ការបំផ្លាញ​ដល់​កោសិកា នៅក្នុង​រាងកាយ តាមរយៈ​ការរំលាយ​អាហារ​ជា​ទៀត​ទាត់​។ វា​ជួយ​បន្ថយល្បឿន នៃ​ភាព​ចាស់ជរា របស់​កោសិកា​។​

៤. ធ្វើអោយ​ស្បែក​មាន​ភាព​ភ្លឺ​ចែងចាំង ពី​ខាងក្នុង​
      វីតាមីន A និង សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត បាន​ការពារ​ស្បែក​ពី ការបំផ្លាញ​របស់​ពន្លឺ​ព្រះអាទិត្យ​។ កង្វះ សារជាតិ វីតាមីន A នឹង​បណ្តាល​មាន​ភាព​ស្ងួត​ដល់​ស្បែក​, សក់ និង ក្រចក​។ វីតាមីន A ការពារ​ភាព​ជ្រីវជ្រួញ​មុន អាយុកាល​, មុន​, ស្បែក​ស្ងួត​, ស្នាម​ជាំខ្មៅ​នៅលើ​ស្បែក​, កន្ទួលរ​ម៉ាស់ និង ស្បែក​ដែល​មិន​ស្រស់ថ្លា​។​

៥. វា​ជា​ថ្នាំ​សំលាប់​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​
       អ្នកជំនាញ​ផ្នែក​ឱសថ​បុរាណ បាន​ជឿថា ការ៉ុត​គឺ​អាច​ការពារ​ដល់​ការ​ចំលងរោគ​។ ពួក​វា​អាច​ត្រូវបាន​គេ ប្រើ នៅលើ​មុខរបួស ដោយ​ការ​ជិត​ការ៉ុត​ស្រស់ ជា​ចំណិត​ស្តើងៗ ឬ ចំអិន​វា និង ធ្វើអោយ​វា​ខា​ប់ៗ ។​

៦.  ធ្វើអោយ​ស្បែក​ផ្នែក​ខាងក្រៅ មាន​ភាពស្រស់ស្អាត​
      ការ៉ុត ត្រូវបាន​គេ​ប្រើ​ជា​ម៉ាស​បិតមុខ​មួយ ដែល​មាន​តម្លៃថោក និង ងាយស្រួល​ក្នុង​ការអនុវត្ត​។ គឺ​អ្នក​គ្រាន់តែ លាយ​ការ៉ុត​ដែល​បាន​កិន​រួច​ជាមួយនឹង​ទឹកឃ្មុំ រួច​លាប​វា​នៅ​លើ​ផ្ទៃមុខ នោះ​ជា​ការ​ស្រេច​។​

៧. ការពារ​ជំងឺ​បេះដូង​
     ការសិក្សា​បាន​បង្ហាញថា អាហារ​ដែល​មាន​កម្រិត carotenoids ខ្ពស់​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ការ​ប្រឈម នឹង​ជំងឺ​បេះ​ដូង​បាន ក្នុង​កម្រិត​ទាប​។ បន្លែ​ការ៉ុត​មិន​ត្រឹមតែ​មាន​សារជាតិ beta-carotene​នោះទេ វា​ថែមទាំង​មាន alpha- carotene និង lutein ទៀតផង​។ ការប្រើប្រាស់​បន្លែ​ការ៉ុត​ជា​ទៀត​ទាត់ ក៏​អាច​ជួយ​កាត់បន្ថយ​នូវ កម្រិត កូ​ឡេ​ស្តេ​រ៉ូ​លបាន​ផង​ដែរ ដោយសារ​តែ​សារជាតិ​ស​សៃដែល​អាចរ​លាយបាន ដែល​មាន​នៅក្នុង​ការ៉ុត បានធ្វើការ ភ្ជាប់​ជាមួយ​នឹង អាស៊ីត​នៃ​ទឹកប្រ​ម៉ាត់ ។​

៨. ធ្វើការ​សំអាត​រាងកាយ​
      វីតាមីន A បាន​ជួយ​ដល់ ថ្លើម​ក្នុងការ បញ្ចេញ​ចោល​នូវ​សារជាតិ​ពុល​ចេញ ពី​ក្នុង​ខ្លួន​អ្នក​។ វា​បាន​កាត់បន្ថយ នូវ​ទឹកប្រ​ម៉ាត់ និង ខ្លាញ់​នៅក្នុង​ថ្លើម​។ ជាតិ​ស​សៃ​ដែល​មាន​នៅក្នុង​ការ៉ុត បាន​ជួយ​ដល់​ការសំអាត ពោះវៀន និង ជម្រុញ​ដល់​ចលនា នៃ​ការបញ្ចេញចោល​នូវ​កាកសំណល់​។​

៩. ធ្វើអោយ​ធ្មេញ និង អញ្ចាញ​មាន​សុខភាព​ល្អ​
      វា​មាន​នៅក្នុង​ភាពផុយស្រួយ របស់​វា​។ ការ៉ុត​បាន​ធ្វើ​ការសំអាត ធ្មេញ និង មាត់​របស់​អ្នក​។ ពួក​វា​បាន ដុស​ចេញ​នូវ ជាតិ​កំបោរ និង បំណែក​អាហារ​តូច​ល្អិត បាន​ដូច​ជា​ថ្នាំ​ដុសធ្មេញ និង ច្រាស​ដុសធ្មេញ​ផងដែរ​។ ការ៉ុត បាន​ដាស់​អញ្ចាញ និង ជម្រុញ​អោយ​មាន​ទឹកមាត់ ដែល​ជាតិ​អាល់​កា​ឡាំង ជួយ​រក្សា​លំនឹង​នៃ​ការកកើត​ជាតិ អាស៊ី​ត និង បាក់តេរី​នៅក្នុង​មាត់​។ សារជាតិ​រ៉ែ ដែល​មាន​នៅក្នុង​ការ៉ុត នឹង​ជួយ​ការពារ​ដល់​ការខូចខាត របស់​ធ្មេញ​។​

១០.  ការពារ​ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល​
      ក្រៅ​ពី​អត្ថប្រយោជន៍​ដូចដែល​បាន​រៀបរាប់ មក​ពី​ខាងលើ​នេះ វា​គ្មាន​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​ទេ ដែលថា សកល​វិទ្យាល័យ ហាវ​ដ ( Harvard University) បាន​រកឃើញថា អ្នក​ដែល​បាន​ទទួលទាន​ការ៉ុត ៦​ដើម ក្នុង​មួយ​សប្តាហ៍ គឺ​ហាក់​នឹង​មិន​ងាយ​រងគ្រោះ​ពី​ជំងឺ ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ជា​ជាង​អ្នក​ដែល​ទទួល​ទាន​វា បាន​តែ​មួយ​ដើម ក្នុង​មួយ​ខែ ឬ តិច​ជាង​នេះ ៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។