ហេតុអ្វី​បានជា​ថ្នាំ​គ្រាប់​ងងុយគេង​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​?

ហេតុអ្វី​បានជា​ថ្នាំ​គ្រាប់​ងងុយគេង​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​?

​វិបត្តិ​នៃ​ការ​គេង​មិន​លក់​បាន​កើតមាន​ចំពោះ​មនុស្ស​ស្ទើរ​គ្រប់គ្នា ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ។ ភាគច្រើន នៃ​អ្នក​ដែល​មាន​បញ្ហា​នេះ តែង​យក​ថ្នាំ​គ្រាប់​ងងុយគេង​មក​លេប​ជា​ដំណោះស្រាយ​ទីមួយ មុន​ពេល​ពួក គេ​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​បញ្ហា​ដែល​ធ្វើឲ្យ​គេង​មិន​លក់ ឬ​ជ្រើសរើស​យក​វិធី​ព្យាបាល​តាម​បែប ធម្មជាតិ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ថ្នាំ​គ្រាប់​ងងុយគេង​នេះ អាច​ផ្តល់​ប្រសិទ្ធភាព​បាន​ត្រឹម​តែ​រយៈពេល​ខ្លី ហើយ​ថែមទាំង​អាច​បំផ្លាញ​សុខភាព​អ្នក ក្នុង​រយៈពេល​វែង​បាន​នោះ ?

​ភាគច្រើន នៃ​ថ្នាំ​គ្រាប់​ងងុយគេង គឺជា​ប្រភេទ​ថ្នាំ​ជាក់លាក់​មួយ​ប្រភេទ​ដែល​ធ្វើឲ្យ​អ្នក​ងងុយ និង​រក្សា ដំណេក​ឲ្យបាន​យូរ​។ ពួក​វា​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ថា ថ្នាំ​សម្រួល​សតិអារម្មណ៍ ឬ sedative hypnotics ។ ក្នុងចំណោម​ប្រភេទ​ថ្នាំ​ទាំង​នេះ​ផ្សេងទៀត គឺ​មានដូចជា benzodiazepine និង barbiturates​។ ប្រភេទ​ថ្នាំ benzodiazepine ដូចជា Xanax និង Valium គឺ​អាច​ធ្វើឲ្យ​អ្នក​ញៀន និង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ភាពមិនប្រក្រតី​នៃ​ការ​ថប់​បារម្ភ  ដែល​កើនឡើង​ដោយសារតែ ភាព​ងងុយគេង​និង​អស់កម្លាំង ។ ថ្នាំ Barbiturates គឺ សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល ដែល​ត្រូវបាន​ប្រើ​ជា​ថ្នាំ​ស្ពឹក និង​ជា​ថ្នាំ​សម្រួល​អារម្មណ៍​។​

​ជាមួយនឹង​ប្រភេទ​ថ្នាំ​ទាំង​អស់  វា​ក៏​មាន​នូវ​ផលប៉ះពាល់​ជា​ច្រើន​ផងដែរ​ដូចជា​៖

•​    ​ទល់​លាមក​
•​    ​វិលមុខ​
•​    ​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ និង​ចងចាំ​
•​    ​ឈឺ​ពោះ​
•​    ​ចុះខ្សោយ​
•​    ​ញ័រ​ដៃជើង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​
•​    ​ជំងឺ​នៃលក្ខណៈ​នៃ​ការ​គេង​មិន​ប្រក្រតី (Parasomnias )

​ថ្នាំ​ងងុយគេង ក៏​អាច​ធ្វើឲ្យ​ចង្វាក់​ដង្ហើម​អ្នកយឺត ហើយ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សួត ឬ ជំងឺ​ហឺត នោះ​ថ្នាំ​ប្រភេទ​នេះ​នឹង​ផ្តល់​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ទៀតផង ៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។