អាវុធហត្ថឃាត់ខ្លួន ប្រុសស្រី ៦នាក់ សង្ស័យបក្ខពួក ក្រុមចោរប្លន់ម៉ូតូ ពីភ្នំពេញ

ព្រះសីហនុ៖ កម្លាំងអាវុធហត្ថ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនប្រុសស្រី ៦នាក់ សង្ស័យជាមុខសញ្ញាក្រុមចោរប្លន់ម៉ូតូ ពីភ្នំពេញ។

បើតាម លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានមានប្រសាសន៍ថា តាមការអង្កេតបឋម ជនសង្ស័យទំាង៦នាក់ ដែលមានបុរស៤នាក់ និងស្រ្តី២នាក់នេះ អាចជាបក្ខ ពួកក្រុមចោរប្លន់ម៉ូតូ នៅរាជធានីភ្នំពេញ ហើយបានរត់មកលាក់ខ្លួននៅក្នុងក្រុងព្រះសីហនុ រួចក៏ត្រូវបាន កម្លាំងកងរាអាវុធហត្ថ ចាប់ឃាត់ខ្លួនបាននៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈនេះ។

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបន្តទៀតថា ក្នុងសកម្មភាពបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតម៉ូតូ ៣គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀត បច្ចុប្បន្នសមត្ថកិច្ច កងរាជអាវុធហត្ថកំពុងសួរចម្លើយ៕