អាហារ​ទាំង ​៧ ​ដែល​ធ្វើ​ឲ្យ​ហើមពោះ​

Doliprane TVC

​ទិន្នន័យ​ដែល​បានមកពី International Journal of Clinical Practice បាន​ឲ្យ​ដឹងថា អាហារ​ដែល​ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​ហើមពោះ​ជា​ប្រភេទ​អាហារ​ដែល​នៅក្នុង​ក្រុម កាបូ​អ៊ី​ដ្រា​ត ក្នុង​ភាសា​អង់គ្លេស​និយាយថា ‘FODMAPs’ (Fermentable Oligo-Di-Monosaccharide and Polyols)

អាហារ​ទាំង ​៧ ​ដែល​ធ្វើ​ឲ្យ​ហើមពោះ​

​១ ទឹកដោះគោ​ជូ​
​​តាមពិតទៅ​ទឹកដោះគោ​ជូ​គឺ​ល្អ​សម្រាប់​សុខភាព តែ​ទឹកដោះគោ​ជូ​មួយចំនួន​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព លោ​គ្រូពេទ្យ គ្រី បាន​នែ​ណាំ​ឲ្យ​ញ៉ាំ​ទឹកដោះគោ​ជូ​ធម្មជាតិ (Plain Greek Yogurt) គឺមាន​ជាតិ​ស្ករ​ត្រឹមតែ ១២​ក្រាម និង​មាន​ប្រូ​តេ​អី​ន​
​ខ្ពស់ គឺជា​ជម្រើស​ដ​ល្អ ជាសវៀង​ពី​ទឹកដោះគោ​ជូ​ដែរ​មាន​ជាតិ​ស្ក​ខ្ពស់​ដល់ ៣០​ក្រាម ធើ្វ​ឲ្យ​កើត​ជាតិ​អាស៊ីត​នៅក្នុង​ពោះ​កើនឡើង ។​

​​២ ពពួក​អំបូរ​ស្ពៃក្ដោប​
​ដូចជា ស្ពៃក្ដោប ខាត់ណា និង ​ផ្កា​ខាត់ណា ដែលមាន​កាបូ​អ៊ី​ដ្រា​ត ប្រភេទ Raffinose គឺជា​ជាតិ​ស្ក​ដែរ​ប្រទះឃើញ​ច្រើន​នៅក្នុង​ធម្មជាតិ ដើម្បី​ជា​ផុតពី​បញ្ហា​នេះ​គឺ​ត្រូវ​ចំអិន​ឲ្យ​ឆ្អិន​ល្អ​ឬ​ឲ្យ​ឡើង​ទន់ (​ជាសវៀង​ការ​ញ៉ាំ​នៅ​ឆៅ​) ។​

​​៣ ពពួក​សណ្ដែក​
​​ពពួក​សណ្ដែក​ចាត់​ចូល​ជា​ប្រភេទ​កាបូ​អ៊ី​ដ្រា​ត​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​រំលាយ (Resistant Starch) គឺ​ពោះវៀន​និង​ក្រពះ​មិនអាច​រំលាយ​អាហារ​បាន​រលាយ​ទៅតាម​ធម្មតា​ទេ នេះហើយ​ជាហេតុ​ផល​ដែរ​ធ្វើ​ឲ្យ​ហើមពោះ វិធី​ដែល​ល្អ​យើង​ត្រូវយក​សណ្ដែក​ទៅ​ត្រាំ​ទឹក មុន​និង​យកទៅ​ធ្វើ​ម្ហូប ឬ​ ញ៉ាំជួយ​កាត់បន្ថយ​ការ​ហើមពោះ​បាន​ច្រើន​។​

​​៤ ខ្ទឹមបារាំង
​​(Fructan) ជា​ប្រភេទ​កាបូ​អ៊ី​ដ្រា​ត​មួយ​ប្រភេទ ដែល​ជួប​នៅក្នុង​ខ្ទឹមបារាំង និង​អំបូរ​ខ្ទឹម ខ្ទឹមក្រហម ខ្ទឹមស ដើម​ខ្ទឹម ដែល​ធ្វើ​ឲ្យ​កើត​ទឹក​នៅក្នុង​ពោះវៀនតូច ដែរ​បណ្ដាល​ឲ្យ​កើត​ជាតិ​អាស៊ីត​ធ្វើ​ឲ្យ​ហើមពោះ ។​
​​៥ ឪឡឹក​
​​ផ្លែឈើ​ប្រភេទ​នេះ​គឺ​បានផ្ដល់​ជាតិ​ស្ករ​ធម្មជាតិ​តែមាន​ជាតិ​ស្ករ​ខ្ពស់ ប្រហែល ៣០-៤០% ដែល​ធ្វើ​ឲ្យ​ហើមពោះ ពេលខ្លះទៀត​ធ្វើ​ឲ្យ​រាគ​បាន​ដោយ​ងាយ ។​

​​៦ ស្ករស
​​ស្ករស​គឺ​ផ្ដល់នៅ​ជាតិ​ផ្អែម​ខ្លាំង តែ​ស្ករស​មិនមែន​សុទ្ធតែ​ល្អ​ទាំងអស់​នោះទេ ស្ករស​ខ្លះ​មាន​ជាតិ​ស្ករ​អា​កូ​ហល (Sugar Alcohol) ដែរ​ប្រើ​នៅក្នុង​ជាតិ​ស្ករស នេះហើយ​ផ្នែក​មួយ​ដែរ​ធ្វើ​ឲ្យ​យើង​អាច​ហើមពោះ​និង​រាគ​បាន ។​

៧ គ្រាប់​ធញ្ញជាតិ
​មិន​ថា​ជា​គ្រាប់​ធញ្ញជាតិ ស្រូវ​សាឡី និង ​គ្រាប់ពោត គឺ​ពោះវៀនតូច​មិនអាច​រំលាយ​បាន​ដោយ​ធម្មតា​ទេ ដែល​ធ្វើ​ឲ្យ​កើត​ជាតិ​អាស៊ីត​នៅក្នុង​ពោះ អ្នកខ្លះ​អាច​និង​រាគ ឆ្អល់ពោះ ។​ ​បើ​អ្នក​បាន​ជ្រាប​ហើយក៏​ព្យាយាម​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការញ៉ាំ​អាហារ ដោយ​ជាសវៀង​ពី​អាហារ​ទាំង ​៧ ​នេះ​ឲ្យ​បាន ធានាថា និង​ ធ្វើ​ឲ្យ​ការ​ហើមពោះ ឆ្អល់ពោះ និង​ រាគ បាន​ធូរស្បើយ​ឡើង​រហូត​ជា​ជាធម្មតា ៕