ក្រុមហ៊ុន EDEGEMARK ជាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម ដំបូងនៅកម្ពុជា

ភ្នំពេញ៖ EDGEMARK គឺជាទីភ្នាក់ងារ និង ជាសាខាក្រុមហ៊ុន មួយរបស់ក្រុមហ៊ុន SC Capital ដែលការផ្តល់សេវាកម្មសំខាន់ទៅលើការ ផ្សព្វផ្សាយពាណិជ្ជកម្ម ទីផ្សារ ឈ្មោះក្រុមហ៊ុនអាជីវកម្ម ផ្សព្វផ្សាយពត៌មាន និងទំនាក់ទំនងនានា បានមានវត្តមាន ក្នុងប្រទេសកម្ពុជា។ 

ក្រុមហ៊ុនធ្វើការងារផ្តោត ទៅលើគំនិតច្នៃប្រឌិតវិវឌ្ឍន៍ ការផ្សព្វផ្សាយឈ្មោះ ក្រុមហ៊ុនអាជីវកម្មរៀបចំគម្រោងយុទ្ធសាស្ត្រទីផ្សារ បង្កើតការច្នៃស្របតាម តំរូវការព្រមទាំងរចនា បទនានារៀបចំគេហ ទំព័រ និង SEO រៀបចំគំរោងពាក់ព័ន្ធនិងការផ្សព្វផ្សាយ ផលិតផលការបោះពុម្ភផ្សាយ និងសេវាកម្មផ្សព្វផ្សាយរៀបចំ សកម្មភាពផ្សព្វផ្សាយ ផលិតផល និងព្រឹត្តិការណ៍ផ្សេងៗ។

លោក Jayant Lim នាយកគ្របគ្រង់ទូទៅ ក្រុមហ៊ុន EDEGEMARK បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈនេះថា” ការឈានជើងចូលប្រលូកក្នុងទីផ្សារកម្ពុជា នេះគឺ ក្រុមហ៊ុនធ្វើការងារផ្តោតទៅលើគំនិត ច្នៃប្រឌិតខ្ពស់ដែលធ្វើអោយ អតិថិជនមានបំណង ប្រើប្រាស់ចាប់អារម្មណ៍ និងផ្តល់តំលៃអោយក្រុមហ៊ុនទាំងឡាយ ណាដែលបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនយើងខ្ញុំ”។

លោកបានបន្តថា” ក្រុមការងារទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំ ខំប្រឹងរិះរកការច្នៃប្រឌិតនិងភាពទាក់ទាញ នានាជូនបណ្តាក្រុមហ៊ុន ដែលធ្វើការផ្សព្វផ្សាយពួកយើង ទាំងផ្នែកទីផ្សារនិងទំនាក់ទំនងនានា។ សក្តានុពលនៃការផ្សព្វផ្សាយ ព្រមទាំងដំណើរការរបស់ ក្រុមហ៊ុនមិនកំណត់ទៅលើផ្នែក ឬក៏ឧស្សាហកម្មណាមួយនោះទេ។ ក្រុមហ៊ុន EDGEMARK ខិតខំប្រឹងប្រែងបំរើអតិថិជន របស់ខ្លួនដើម្បីអោយមានការទទួលស្គាល់ និងមានឈ្មោះរិតតែខ្លាំង ក្នុងទីផ្សារដែលពោរពេញដោយការប្រកួតប្រជែង នាពេលបច្ចុប្បន្ន” ។

លោកបានបញ្ជាក់ថា ជារួមនេះជាព្រឹត្តិការណ៍ដ៏កំរ ដែលក្រុមហ៊ុន Edgemark នឹងផ្តល់នូវជូនគំរោងដ៏គួរអោយចាប់អារម្មណ៍មុនគេបង្អស់នៅកម្ពុជា។យើងខ្ញុំចង់ផ្តល់គុណតម្លៃបន្ថែម និងបង្កើតអោយមានកំរិតជាស្តង់ដារ មួយលើវិជ្ជាជីវះឧស្សាហកម្មផ្នែកអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ លើសពីនេះទៅទៀតយើងខ្ញុំគឺជាក្រុមហ៊ុនភ្នាក់ងារដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលនឹងនាំមកនូវគម្រោងអន្តរជាតិ ពីបណ្តាប្រទេសនានាដូចជា ប្រទេសសាំងហ្គាពួរ ប្រទេសអង់គ្លេស និងប្រទេសអូស្រ្តាលី។ ចំណែកឯគំរោងរបស់ប្រទេសជប៉ុន និងប្រទេសថៃកំពុងស្ថិតក្នុងដំណើការ។ ទាំងអស់នេះនឹងនាំមកនូវភាព ងាយស្រួលដល់អ្នកវិនិយោគរបស់យើង ក្នុងការពង្រីកការវិនិយោគរបស់ខ្លូនជាលក្ខណះសាកល។

គូររំលឹកថាកាលពីថ្ងៃ សៅរិ៍ ទី ៣០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះក្រុមហ៊ុន SC Capital បានបើកសម្ភោធសាខាក្រុមហ៊ុនរបស់ខ្លួនបន្ថែម គឺក្រុមហ៊ុន EDGEMARK ដែលជាភ្នាក់ងារផ្តល់សេវាកម្មសំខាន់ទៅលើការផ្សព្វផ្សាយ ពាណិជ្ជកម្ម ទីផ្សារ ឈ្មោះក្រុមហ៊ុនអាជីវកម្ម ផ្សព្វផ្សាយពត៌មាន និងទំនាក់ទំនងនានា ដែលក្រុមហ៊ុនមានទីតាំងនៅក្នុងរាជាធានីភ្នំពេញក្នុងប្រទេស កម្ពុជា។ ក្រុមហ៊ុនធ្វើការងារផ្តោតទៅលើគំនិតច្នៃប្រឌិតវិវឌ្ឍន៍ការ ផ្សព្វផ្សាយឈ្មោះក្រុមហ៊ុនអាជីវកម្មរៀបចំគម្រោងយុទ្ធសាស្ត្រទីផ្សារ បង្កើតការច្នៃស្របតាមតំរូវការព្រមទាំងរចនាបទនានារៀបចំគេហ ទំព័រ និង SEO រៀបចំគំរោងពាក់ព័ន្ធនិងការផ្សព្វផ្សាយ ផលិតផលការបោះពុម្ភផ្សាយ និងសេវាកម្មផ្សព្វផ្សាយរៀបចំសកម្មភាពផ្សព្វផ្សាយ ផលិតផល និងព្រឹត្តិការណ៍ផ្សេងៗ៕

ក្រុមហ៊ុន EDEGEMARK ជាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម ដំបូងនៅកម្ពុជា

ក្រុមហ៊ុន EDEGEMARK ជាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម ដំបូងនៅកម្ពុជា