បែកធ្លាយ​ការ​តែងតាំង​អតីត​ផ្កាយ​៣​ទាហាន​ម្នាក់​ ត្រូវជា​កូនប្រុស​ផ្កាយ​៤​ គន់​ គី​ម​ ជា​អភិបាលរង​ខេត្តកណ្តាល​ តាម​របៀប​”​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​”

​អតីត​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ មាន​អត្តលេខ​០០៤៤៦៥​ម្នាក់​ គឺ​លោក​ គី​ម​ រិ​ទ្ធី​ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ គន់​ គី​ម​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤២៨២​ ជា​អគ្គមេបញ្ជាការ​រង​ និង​ជា​នាយ​​សេនាធិការ​ចម្រុះ​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ ទទួល​បានការ​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ក្នុង​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៧២៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ខណៈ​ការ​តែងតាំង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​វាយតម្លៃ​ថា​ គឺជា​ការ​តែងតាំង​តាម​របៀប​ "​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​"​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៧២៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដែល​បាន​តែងតាំង​លោក​ គី​ម​ រិ​ទ្ធី​ ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​នោះ​ គឺ​បាន​កំណត់​ឋានន្តរស័ក្តិ​របស់​លោក​ គី​ម​ រិ​ទ្ធី​ ជា​វរមន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ប៉ុន្តែ​លោក​ គី​ម​ រិ​ទ្ធី​ មិន​ទាន់​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​(​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​)​នៃ​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ មក​ក្នុង​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ស្រប​តាម​នីតិវិធី​នៅឡើយ​ ។​

​ក្រុម​អ្នក​ច្បាប់​ដដែល​បាន​លើក​ឡើង​ដែរ​ថា​ ជាក់ស្តែង​លោក​ គី​ម​ រី​ទ្ធី​ អតីត​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ អត្តលេខ​០០៤៤៦៥​ ទើប​ទទួល​បានការ​ផ្ទេរ​ក្របខ័ណ្ឌ​មក​ក្នុង​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៥២៧​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ប៉ុណ្ណោះ​ ។​ មាន​ន័យ​ថា​ លោក​ គី​ម​ រិ​ទ្ធី​ មិន​ទាន់​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ បែរជា​ទទួល​បានការ​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ក្នុង​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦​ទៅ​វិញ​ (Sic!)​ ។​

​ឋានៈ​នៅ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​នយោបាយ​បច្ចុប្បន្ន​ គឺ​លោក​ គី​ម​ រិ​ទ្ធី​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

បែកធ្លាយ​ការ​តែងតាំង​អតីត​ផ្កាយ​៣​ទាហាន​ម្នាក់​ ត្រូវជា​កូនប្រុស​ផ្កាយ​៤​ គន់​ គី​ម​ ជា​អភិបាលរង​ខេត្តកណ្តាល​ តាម​របៀប​”​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​” បែកធ្លាយ​ការ​តែងតាំង​អតីត​ផ្កាយ​៣​ទាហាន​ម្នាក់​ ត្រូវជា​កូនប្រុស​ផ្កាយ​៤​ គន់​ គី​ម​ ជា​អភិបាលរង​ខេត្តកណ្តាល​ តាម​របៀប​”​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​” បែកធ្លាយ​ការ​តែងតាំង​អតីត​ផ្កាយ​៣​ទាហាន​ម្នាក់​ ត្រូវជា​កូនប្រុស​ផ្កាយ​៤​ គន់​ គី​ម​ ជា​អភិបាលរង​ខេត្តកណ្តាល​ តាម​របៀប​”​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​”

Related