ដើមឆ្នាំ​និង​ចុងឆ្នាំ​២០១៥​ កូនប្រុស​២​នាក់​របស់​បុរស​ខ្លាំង​ក្នុង​ចំណោម​៣​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​

​នា​ពេល​ដើមឆ្នាំ​ និង​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​ កូនប្រុស​២​នាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ចំណោម​៣​នាក់​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​បង្កើត​(​ជា​កូនប្រសា​របស់​សព​នាយ​ឧត្តមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អត្ត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០១២៧៨)​ និង​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ជា​កូនប្រសា​របស់​ឯកឧត្តម​ យឹ​ម​ ឆៃ​លី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​ អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​)​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ជា​បន្តបន្ទាប់​ ។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​និ​ត​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​បង្កើត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០១៣​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ជា​កូនប្រុស​ពៅ​ អាយុ​៣៤​ឆ្នាំ​ របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១១៣៩​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​កូនប្រុស​ទី​២​អាយុ​៣៥​ឆ្នាំ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ ដែល​ទើប​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៥/៤០០​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​នោះ​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ តួនាទី​ ភារកិច្ច​ច្រើន​គួរសម​ ដូច​ខាងក្រោម​ ៖

១-​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​បង្កើត​ ។​
២-​ជានា​យក​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​
៣-​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ។​
៤-​ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​ នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)…៕​

ដើមឆ្នាំ​និង​ចុងឆ្នាំ​២០១៥​ កូនប្រុស​២​នាក់​របស់​បុរស​ខ្លាំង​ក្នុង​ចំណោម​៣​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ដើមឆ្នាំ​និង​ចុងឆ្នាំ​២០១៥​ កូនប្រុស​២​នាក់​របស់​បុរស​ខ្លាំង​ក្នុង​ចំណោម​៣​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ដើមឆ្នាំ​និង​ចុងឆ្នាំ​២០១៥​ កូនប្រុស​២​នាក់​របស់​បុរស​ខ្លាំង​ក្នុង​ចំណោម​៣​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​

Related