អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​

Doliprane TVC

​សុភាពនារី​ច្រើនតែ​យល់ឃើញថា មានតែ​គ្រឿង​លាប​ថែរក្សា​ស្បែក​ដែល​អាចជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ប៉ុន្តែ​របប​អាហារទៅវិញ​ទេ​ដែល​អាចជួយ​ឱ្យ​សម្រស់​ស្បែក​កាន់តែ​ផូរផង់​ជាង​ផលិតផល​លាប​ស្បែក​ទៅទៀត ។ ស្បែក​គឺជា​សរីរាង្គ​ដែលមានតួនាទី​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ ដូចនេះ​សុភាពនារី​គួរ​គិត​ឡើងវិញ​ពីរ​បប​អាហារ​សម្រាប់​ស្បែក ព្រោះថា​ការទទួលទាន​ពពួក​អាហារ​សម្បូរ​សារធាតុ​កម្ចាត់​ជាតិពុល វីតាមីន និង រ៉ែ ក៏ដូចជា​អាហារ​ស្រស់ៗអាចធ្វើឱ្យ​ស្បែក​ភ្លឺរលោង​ពី​ស្រទាប់​ក្នុង ផ្ទុយទៅវិញ​ពពួក​អាហារ​កែច្នៃ​(​អាហារ​កំប៉ុង​)​អាច​បណ្តាលឱ្យ​ស្បែក​ប្រែជា​ស្រអាប់ ។ សូម​សាកល្បង​របប អាហារ ៥ ប្រភេទដើម្បីឱ្យ​ស្បែក​របស់​អ្នក​ភ្លឺរលោង​ដូច​ក្តី​ប្រាថ្នា ។
១-​គ្រាប់​ល្ពៅ

អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​

​គ្រាប់​ល្ពៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ថែរក្សា​ស្បែក​ដោយសារ​ធាតុ​រ៉ែ ស័ង្កសី និង អាស៊ីដ​ខ្លាញ់​សំខាន់ៗ​រួមមាន អូ​មេ​ហ្គា ៣ អូ​មេ​ហ្គា ៦ និង អូ​មេ​ហ្គា ៩ ដែល​សុទ្ធសឹង​ជា​សារធាតុ​ជួយ​កាត់បន្ថយ​ការ​រលាក​ផ្សេងៗ ។ អ្នក​អាច​ទទួលទាន​គ្រាប់​ល្ពៅ​លីង ឬ លាយ​ជាមួយ​ទឹកក្រឡុក​បន្លែតាម​ការចូល​ចិត្ត ។​

អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​
២-​សាលាដ Arugula
​សាលាដ Arugula គឺជា​បន្លែ​បៃតង​ដែល​សម្បូរ​ដោយ​គុណប្រយោជន៍​ដ៏​ប្រសើរ​ក្នុងការ​ថែរក្សា​ស្បែក រួមមាន វីតាមីន A និង ស្ពាន់ ធ័​រ ។ លើសពីនេះ​មាន​ជាតិ​ក្ល​រ៉ូ​ហ្វីល​ដែលមាន​តួនាទី​ចម្បង​សម្រាប់​កម្ចាត់ ជាតិពុល​ពី​រាងកាយ ។ សូម​សាកល្បង​ទទួលទាន​សាលាដ​ជា​អាហារបន្ថែមនោះ​អ្នក​មិន​ត្រឹមតែ​ពេញ​ចិត្តនឹង​រសជាតិ​រប​ស់វា​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺរលោង​ក្នុងពេល​ជាមួយគ្នា​តែម្តង ។

អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​
៣-​ឆៃថាវ​ក្រហម (Radishes)
​ឆៃថាវ​ក្រហម ជា​រុក្ខជាតិ​មើម​ដែល​សម្បូរ​ដោយ​សារធាតុ​ថែរក្សាសម្ផស្ស​បើ​ប្រៀប​នឹង​រុក្ខជាតិ​ផ្សេងទៀត ។ ឆៃថាវ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ សារធាតុ​រ៉ែ និង សមាសធាតុ​ជាច្រើន​យ៉ាង​ដែលមាន​គុណប្រយោជន៍ ចំពោះ​ស្បែក ដូចជា ស្ពាន់ធ័រ ស៊ី​លី​កូន និង វីតាមីន C ។ សារធាតុ ទាំងនេះ​មានមុខ​ងារ​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង ដោយ​ជំរុញ​ការបង្កើត​កូ​ឡា​ជេន បន្តឹង​ស្បែក និង សម្រួល​ដល់​ប្រព័ន្ធ​ឈាម​រត់ ។ អ្នក​គួរ​ទទួលទាន​មុខម្ហូបសាលាដ​ដោយ​បន្ថែម​ឆៃថាវ​ប្រភេទ​នេះ​ទទួលទាន​វា​ជា​អាហារសម្រន់​ក៏ បាន ។

អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​
៤-​ផ្លែ​ប៊័រ​
​ផ្លែ​ប៊័រ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងា​ញ្ញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្បូរសារធាតុចិញ្ចឹម​ស្បែក​ទៀតផង ។ យក​ល្អ​អ្នក​គួរ​សាកល្បង​ទទួលទាន​ផ្លែប៊័រ​លាយ​ជាមួយ​បន្លែ​ដែល​សម្បូរ​ឃែ​រ៉ូ​ទីន ដូចជា ប៉េងប៉ោះ ការ៉ុត ឬ ម្ទេស បោ្លក ព្រោះថា​បន្លែ​ទាំងនេះ​ជួយ​ស្រូបយក​សារធាតុ​ប្រឆាំងនឹង​ជាតិពុលលី​កូ​ពី​ន និង បេ​តា​ឃែ​រ៉ូ​ទីន​បាន​ដល់​ទៅ ៥ ដងលើសពី​ធម្មតា ។

អាហារ ៥ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​
៥-​គ្រាប់​ក្រចៅ
​សូមកុំ​មើលងាយ​គ្រាប់​ល្អិតៗ​តូចៗ​នេះ​ឱ្យសោះ ព្រោះថា​វា​មាន​ប្រ យោជន៍​ចំពោះ​សុខភាព​ស្បែក​យ៉ាង​ក្រាស់ក្រែល ។ គ្រាប់​ក្រចៅ​សម្បូរ ទៅដោយ​ប្រូតេអ៊ីន និង ពពួក​អាមីណូអាស៊ីដ ស្ពាន់ធ័រ ដូចជា មេ​តូ​នី​ន ស៊ី​តេ​អ៊ី​ន និង ស៊ី​ទីនដែលជា​សារធាតុចិញ្ចឹម​ធ្វើឱ្យ​សក់ ក្រចក សាច់ដុំ និង ស្បែក​មាន​ភាពរឹងមាំ ។ មិនតែប៉ុណ្ណោះ​គ្រាប់​ក្រចៅ​ក៏​ផ្ទុក​អាស៊ីដ ខ្លាញ់ ដូចជា អូ​មេ​ហ្គា ៣ អូ​មេ​ហ្គា ៦ និង អូ​មេ​ហ្គា ៩ ដែលមានតួនាទី​កម្ចាត់​ជាតិពុលការពារ​អាការ​រលាក​នានា ។ ការ​រលាក​ស្បែក អាច​បន្សល់​ផល​រំខាន ដូចជា កន្ទួល​ក្រហម និង ស្នាម​ជ្រួញ​លើ​ស្បែក ។ ដូចនេះ​អ្នក​គួរ​ទទួលទាន​គ្រាប់​ក្រចៅ​ដើម្បី​កាត់បន្ថយ ឬ ការពារ​បញ្ហាស្បែកដោយ​ទទួលទាន​ជា​ចំណីអាហារ​រោយ​លាយ​ជាមួយ​សាលាដ ឬ ទឹកក្រឡុក ៕