មន្រ្តីអាវុធហត្ថ ១០២នាក់ មកពី១២ខណ្ឌ ហ្វឹកហ្វឺន វិធីសម្រកទម្ងន់ សម្រក្បាលពោះ និងបច្ចេកទេស ថែទំាកាយសម្បទា

ភ្នំពេញ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ស្តីពីកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទំាកាយសម្បទា ដល់កងកម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ និងខណ្ឌទំាង១២ សំរុបចំនួន១០២នាក់ ក្នុងគោលបំណង ពង្រឹងកាយសម្បទា និងកាត់បន្ថយភាពក្រីក្រ ដេលបណ្តាលមកពីការ ចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលជំងឺផងដែរ។

បើតាមហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការលើសទម្ងន់នេះ អាចនាំទៅរកជំងឺមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺផ្លូវដង្ហើម និង មហារីក ដែលនាំឱ្យមានការប៉ះពាល់ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗទៀត។

ព្រោះតែដូច្នេះ បានជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកវគ្គហ្វឹកហ្វឺន ស្តីពីកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា៕