អ្នករត់ម៉ូតូឌុបឈ្នះ ៤ម៉ឺនដុល្លារ ចំពេលមន្រ្តីរាជការ ក៏មកទទួល៤ម៉ឺន ដុល្លារពី Cellcard

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ ក្រុមហ៊ុន Cellcard បានចំណាយទឹកប្រាក់ ៨ម៉ឺនដុល្លារក្នុងថ្ងៃតែមួយ ទៅដល់អតិថិជនពីររួបដែលអ្នកទំាងពីរសុទ្ធតែ មានសំណាងនូវរង្វាន់ធំដូចគ្នា ក្នុងម្នាក់៤ម៉ឺនដុល្លារអាមេរិក។

លោក អ៊ុម្នាក់ដែលមានជីវភាព ក្រោមមធ្យមជាមន្រ្តីចូលនិវត្តន៍ ដែលមានមុខរបរជា អ្នករត់ម៉ូតូឌុបផងនោះ លោកអ៊ុ ជ័យ សារឿន បច្ចុប្បន្ន រសនៅភូមិ ក្បាលទំនប សង្គាត់បឹងទំពន ភ្នំពេញ ដែលគាត់បានព្យាយាមលេងជាមួយនិង កម្មវិធី «ផ្ញើសារឈ្នះ រង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» លោកអ៊ុំបានឈ្នះរង្វាន់៤ម៉ឺនដុល្លារ ពីក្រុមហ៊ុនCellcard ពិតប្រាកដមែន ដោយក្នុងនោះគាត់រំពឹងទុកជាមុនថា ទឹកប្រាក់ដែលបានទៅនេះគាត់ នឹងយកទៅធ្វើផ្ទះថ្មីជំនួសផ្ទះចាស់របស់គាត់ដែលកំពុងមានស្ថានភាព ទ្រុតទ្រោម។

ខណៈដែលការប្រគល់រង្វាន់ជូនលោក អ៊ុ រួចរាល់ ក៏មានម្ចាស់រង្វាន់ទឹកប្រាក់៤ម៉ឺនដុល្លារម្នាក់ទៀតបានចូលមកកាន់ស្លាកនូវទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារ គឺលោក ទូច លាង បច្ចុប្បន្នរសនៅភូមិត្រពាំងឈូក ភ្នំពេញ និង ក៏ជាមន្រ្តីរាជការ ដែលខាងក្រុមហ៊ុនCellcard បានអញ្ជើញ ដើម្បីមកទទួលរង្វាន់ដូចគ្នាក្នុងថ្ងៃតែមួយនេះ។
លោកបានបញ្ជាក់ថា ទឹកប្រាក់៤ម៉ឺនដុល្លារអាមេរិកនេះ លោកនឹងយកទៅប្រកបរបររកស៊ី និងទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ។

លោកក៏សូមផ្ដាំផ្ញើដល់អតិថិជន Cellcard ដែលបានចូលរួម និងមិនទាន់បានចូលរួមកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» ទាំងអស់ កុំទាន់អស់សង្ឃឹម។ គួរបញ្ជាក់ផងដែរថាដើម្បី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ 10K រួចផ្ញើទៅកាន់ 8888 ឬខលទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាងត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕

អ្នករត់ម៉ូតូឌុបឈ្នះ ៤ម៉ឺនដុល្លារ ចំពេលមន្រ្តីរាជការ ក៏មកទទួល៤ម៉ឺន ដុល្លារពី Cellcard

អ្នករត់ម៉ូតូឌុបឈ្នះ ៤ម៉ឺនដុល្លារ ចំពេលមន្រ្តីរាជការ ក៏មកទទួល៤ម៉ឺន ដុល្លារពី Cellcard