កិច្ចការជំនួញ &raquo រថយន្ត

រាជធានី​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ចាប់​បាន​តាម​ផ្លូវ​សាធារណៈ​ទៀត​ហើយ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ លោក ព្រាប គា​រ៉ាត ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ដែល​បាន​ដឹកនាំ​កម្លាំង​គយ​ចល័ត​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​ទាំង​២​គ្រឿង​ដែល​ធ្វើការ​បង្ក្រាប​បាន​នេះ​មាន ទី​១-​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​៤៥០​ពណ៌​ឈាម​ជ្រូក មួយ​គ្រឿង ចាប់​បាន​នៅ​តាម​ផ្លូវ​៥១៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក​ទី​១ ខណ្ឌទួលគោក​, ទី​២-​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​SEQUOIA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-8777 ចាប់​បាន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១៦ មុខ​សណ្ឋាគារ​មី​ជ​លែ​ន ក្នុង​សង្កាត់​បឹង​កក​ទី​១ ខណ្ឌទួលគោក​ដូច​គ្នា​។

លោក​ព្រាប គា​រ៉ាត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​រថយន្ត​ទាំង​២​គ្រឿង​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​SEQUOIA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-8777 លោក​នឹង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ពាក់​ព័​ន្ឋ​៣​ករណី ទី​១​រឿង​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ទី​២​រឿង​ប្រើប្រាស់ លតា​ប​ត្រ​ក្លែងក្លាយ ទី​៣​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​។ ដោយសារ​ម្ចាស់​រថ​យ្ត​ខាងលើ​មិន​សហការ​ជាមួយ​កម្លាំង​គយ ពេល​ចុះ​ទៅ​ចាប់ ទើប​លោក​បញ្ជា​ឲ្យ​កម្លាំង​លោក​ហៅ​រថយន្ត​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​គយ​ចល័ត​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​បន្ត​ផង​ដែរ​។

លោក ព្រាប គា​រ៉ាត បាន​បញ្ចា​ក់​អោយ​ដឹង​ទៀត​ថា កម្លាំង​លោក​នៅ​តែ​បន្ត​ចាប់​រថយន្ត​អត់​ព​ន្ឋ​ថែម​ទៀត​នៅ​ថ្ងៃស្អែក​នេះ ហើយ​កម្លាំង​គយ​ចល័ត​លោក នឹង​បន្ត​ចុះ​ចាប់​ទៅ​ដល់​គេហដ្ឋាន​ឬ​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត​នៅ​តែ​មិន​ព្រមយក​រថយន្ត មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​។ ក្រោយ​ពេល​ចាប់​បាន រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ​ដើម្បី​អោយ​ម្ចាស់​រថយន្ត​ចូលខ្លួន​បង់​ព​ន្ឋ​តាម​ក្រោយ​ផង​ដែរ ៕